adverise with khmeread 1

ម្ចាស់ក្លឹបអ្នកមានបុណ្យជឿជាក់ថា Lionel Messi នឹងបន្តកិច្ចសន្យាថ្មី

    ​ប្រធាន​ក្លឹប​លោក Josep Maria Bartomeu បាន​បញ្ជាក់ថា អ្នកមាន​បុណ្យ Barcelona បានបង្ហាញ​ជំនឿ​ចិត្ត​យ៉ាង​រ៉ឹង​មាំ​ថា ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ពិភពលោក Lionel Messi នឹង​នៅតែ​បន្ត​ស្នាក់នៅ​ជាមួយ​ក្លឹប​រហូតដល់​ចូលនិវត្តន៍ ចំពេល​មាន​សេចក្តីរាយការណ៍​អំពី​ដំណើរការ​នៃ​កិច្ចចរចា​កិច្ចសន្យា​ថ្មី​។​

​    ​ការធានា​នូវ​អនាគត​របស់​ប្រធាន​ក្រុមបាល់ទាត់​អន្តរជាតិ​អា​ហ្ស​ង់​ទីន ដែល​កិច្ចព្រមព្រៀង​របស់គាត់​នឹងត្រូវ​បញ្ចប់​នៅ​ខែមិថុនា ឆ្នាំ​២០១៨​ខាងមុខ គឺជា​អាទិភាព​ដ៏​ខ្ពស់បំផុត​មួយ​សម្រាប់​ម្ចាស់​ជើងឯក​លី​ក​កំពូល​អេ​ស្ប៉ា​ញ​រដូវ​កាល​មុន​។​

​    ​ប្រភព​ជិតស្និទ្ធ​ជាមួយនឹង Messi ក្នុង​សប្តាហ៍​នេះ ត្រូវបាន​គេ​រាយការណ៍​ថា បាន​ច្រាន​ចោលការ​លើកឡើងថា មានការ​ជាប់គាំង​ក្នុង​កិច្ចពិភាក្សា​រវាង​ភាគី​ទាំងពីរ​ជាមួយនិង​ប្រធាន​ក្លឹប​លោក Bartomeu ដោយ​បញ្ជាក់​នៅឯ​នៅឯ​កម្មវិធី​ប្រកាស​ពី​ម្ចាស់​ឧបត្ថម្ភ​ឯកសណ្ឋាន​ថ្មី​ថា គាត់ "​បាន​ជឿជាក់​" ថា តារាបាល់ទាត់​ឆ្នើម​របស់​ក្លឹប​វ័យ ២៩​ឆ្នាំ​របស់លោក នឹង​ជ្រើសរើស​ក្នុងការ​ស្នាក់នៅ​បន្ត​នៅលើ​ទឹកដី Camp Nou ។​

​    ​គាត់​បានបញ្ជាក់​ក្នុង​សន្និសីទកាសែត​ថា "​យើង​ជឿជាក់ថា Messi នឹង​បញ្ចប់​អាជីព​របស់គាត់​នៅលើ​ទឹកដី Barcelona គាត់​គឺជា​អ្នកដឹកនាំ​របស់​យើង ហើយ​យើង​នឹង​បាន​ធូរស្បើយ​យ៉ាងខ្លាំង​អំពី​ការបន្ត​កុងត្រា​ថ្មី​របស់គាត់​។ គាត់​គឺជា​កីឡាករ​ដែល​បាន​ដឹកនាំ​យើង​ឱ្យ​ជោគជ័យ​ជា​រៀងរាល់ឆ្នាំ​"​។​

​    ​Messi ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​ការផ្ទេរ​ទៅ​ក្លឹប​របស់​អតីត​អ្នកចាត់ការ​របស់ខ្លួន​លោក Pep Guardiola នៅឯ​ក្លឹប​មេឃ​ខៀវ Manchester City ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​មកនេះ ខណៈដែល​ខែ​មុន​គាត់​បាន​ព្រលយ​ពាក្យ​ពី​លទ្ធភាព​នៃ​ការលេង​ក្នុងប្រទេស​កំណើត​អា​ហ្ស​ង់​ទីន​របស់ខ្លួន មុន​ពេលដែល​ព្យួរ​ស្បែកជើង​របស់គាត់​៕

adverise with khmeread
ប្រភព៖ Goal

មតិយោបល់