adverise with khmeread Untitled 1

បុរស​ចម្លែក​រស់នៅ​ជាមួយ​ពស់វែក ដោយ​យល់ថា​វា​ជា​មិត្តស្រី​ចាប់ជាតិ ព្រោះ​មាន​ស្នាម​ដៅ​មួយ​

    ​យោងតាម​បណ្ដាញ​សង្គម FB ថ្មីៗ​នេះ បុរស​ម្នាក់នេះ​បាន​ប្រថុយ​ជីវិត​រស់នៅ​ជាមួយ​ពស់វែក​ប្រវែង​ប្រមាណ ៣ ម៉ែត្រ ដោយ​គាត់​ជឿថា​ពស់​នោះ​ជា​ដៃគូ​របស់គាត់​ដែល​ស្លាប់​ហើយ​ចាប់ជាតិ​ឡើងវិញ​។ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ អ្នក​ទាំងពីរ​មិនដែល​ឃ្លាតឆ្ងាយ​ពីគ្នា​នោះទេ ព្រមទាំង​ធ្វើ​អ្វីៗ​ជាមួយគ្នា ចាប់ពី​មើល​ទូរទស្សន៍​រហូត​ទៅដល់​ហាត់ប្រាណ​ជាមួយគ្នា​ទៀត​។​

​    ​រឿង​ដ៏​ចម្លែក​នេះ​ត្រូវបាន​ផុស​នៅលើ FB ក្នុង​ផេ​ក Worranan Sarasalin មកពី​ខេត្ត Kanchanaburi ប្រទេស​ថៃ ដោយមាន​រូបភាព​បុរស​ម្នាក់​និង​ពស់វែក​ជាទី​ស្រឡាញ់​របស់គាត់​។ ផេ​ក​នោះបាន​អះអាងថា បុរស​មិន​បញ្ចេញ​ឈ្មោះ​មាន​ទំនាក់ទំនង​ជាមួយនឹង​សត្វ​ពស់វែក​មិនធម្មតា បន្ទាប់ពី​ការស្លាប់​របស់​មិត្តស្រី​របស់គាត់ ហើយ​គាត់​បាន​ជឿជាក់ថា​នាង​មានជីវិត​ត្រឡប់​មកជា​សត្វ​ពស់​។​

​    ​នៅលើ​រូបនោះ​ផេ​ក Worranan Sarasalin បានសរសេរថា "​ស្នេហ៍​ពិត​ឥត​ក្លែងក្លាយ​។ បុរស​ម្នាក់នេះ​ជឿថា​មិត្តស្រី​របស់គាត់​ចាប់ជាតិ​ឡើងវិញ​ជា​សត្វ​ពស់វែក​ស​នេះ បន្ទាប់ពី​នាង​ស្លាប់​អស់​ជាច្រើន​ឆ្នាំ​។ គាត់​បានឃើញ​ពស់​នេះ និង​កត់សម្គាល់​ស្នាម​ដៅ​ស្រដៀង​ទៅនឹង​មនុស្ស​ស្រី​ដែល​គាត់​ស្រឡាញ់​។ គាត់​បាន​ចំណាយពេល​និយាយ និង​លេង​ជាមួយនឹង​ពស់​នោះ ហើយ​គាត់​មើលថែ​ពស់​នេះ​បានល្អ​ណាស់​ដោយសារ​គាត់​ជឿថា​ពស់​នេះ​ជា​មិត្តស្រី​របស់គាត់​"៕

adverise with khmeread

មតិយោបល់