adverise with khmeread 1

បែកធ្លាយដំណឹងថា Frank Lampard អាចនឹងក្លាយជាអ្នកចាត់ការក្រុម MK Dons

    ​Frank Lampard បាន​បង្កឱ្យមាន​ភាព​ភ្ញាក់ផ្អើល​មួយ​នៃ​ការបង្ហាញ​ចំណាប់អារម្មណ៍​របស់ខ្លួន​ក្នុងនាម​ជា​អ្នកចាត់ការ​ថ្មី​របស់​ក្រុម MK Dons ស្ថិតនៅក្នុង​លី​ក​លំដាប់​ទី​បី​ប្រទេស​អង់គ្លេស EFL League One ។​

​    ​តារាបាល់ទាត់​វ័យ ៣៨​ឆ្នាំ​រូបនេះ បានប្រកាស​ពី​ការចាកចេញ​ពី​ក្រុម​លី​ក​កំពូល​អាមេរិក MLS ក្លឹប New York City FC កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​។​

​    ​អតីត​ខ្សែបម្រើ​ជើង​របស់​ក្រុម​តោ​ខៀវ Chelsea រូបនេះ នៅតែ​មិនមាន​ការប្តេជ្ញាចិត្ត​អ្វីមួយ​នោះឡើយ​ជុំវិញ​ការធ្វើដំណើរ​បន្ទាប់​រប​ស់​ខ្លួន ដោយបាន​បដិសេធ​ក្នុង​បញ្ជាក់ថា​តើ​គាត់​នឹង​បន្ត​លេង​ទៀត ឬ​អត់​។​

​    ​ទោះជា​យ៉ាងណាក្តី អតីត​តារាបាល់ទាត់​ដែល​ធ្លាប់​បង្ហាញខ្លួន​ចំនួន ១០៦​លើក​សម្រាប់​ក្រុមបាល់ទាត់​អន្តរជាតិ​អង់គ្លេស​រូបនេះ ត្រូវបាន​គេ​រំពឹងថា​នឹងធ្វើ​ដំណើរ​ទៅកាន់​ការជំនួស​តំណែង​របស់លោក Karl Robinson នៅឯ​ទឹកដី Stadium:mk​។​

​    ​ទន្ទឹមនឹង​នេះដែរ ក្រុមហ៊ុន​ភ្នាល់​បាល់​របស់​អង់គ្លេស ក៏បាន​ដាក់ Lampard នៅក្នុង​ហាងឆេង​ភ្នាល់​របស់ខ្លួន​ផងដែរ​ដោយ​ទម្លាក់​ទឹក​លុយ​មក​នៅត្រឹម 11-10​។​

​    ​MK Dons បច្ចុប្បន្ន​បាន​បន្ត​ការប្រកួត​ក្នុង​ដំណើរ​ប្រជែង​របស់ខ្លួន​ដោយ​គ្មាន​អ្នកចាត់ការ​ស្ទើរ​អស់​រយៈពេល​បី​សប្តាហ៍​កន្លងមកហើយ ចាប់តាំងពី​លោក Robinson បាន​ចាកចេញ​ដោយ​ការ​ព្រមព្រៀងគ្នា​ទៅវិញទៅមក​នៅ​ចុងខែ​តុលា​៕

 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់