adverise with khmeread 1

Luis Suarez កំពុងផុងក្នុងវិបត្តិដោយសារលើកម្រាមដៃកណ្តាលដាក់អ្នកគាំទ្រឈីលី

    ​ការប្រកួត​រវាង​ឈី​លី និង​អ៊ុយ​រ៉ូ​ហ្គា​យ តែង​ជាការ​ប្រកួត​ដ៏​ល្អមើល​និង​ស៊ីសាច់ហុតឈាម​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។​

​    ​ក្នុង​ឆ្នាំ​២០០៥ អំឡុង​ព្រឹត្តិការ​បាល់ទាត់​ទ្វីបអាមេរិក Copa America ឈី​លី​បាន​យកឈ្នះ​ទៅលើ​ដៃគូ​ប្រជែង​អាមេរិក​ខាងត្បូង​របស់​ពួកគេ បន្ទាប់ពី Edinson Cavani ត្រូវបាន​បណ្តេញ​ចេញពី​ការប្រកួត​សម្រាប់​ប្រតិកម្ម​ទៅលើ​សកម្មភាព​ដ៏​អាក្រក់​ដោយ​យក​ម្រាមដៃ​រុក​គូទ Gonzalo Jara ដែល​មិន​ទទួលបាន​ការចាប់អារម្មណ៍​ពី​អាជ្ញាកណ្តាល​។

​     គូប្រកួត​ទាំងពីរ​បាន​ជួប​មុខ​គ្នា​ម្តងទៀត​កាលពី​យប់​ថ្ងៃ​អង្គារ​កន្លងទៅ​ក្នុង​ទឹកដី Santiago សម្រាប់​ការប្រកួត​ជម្រុះ​បាល់ទាត់​ពិភពលោក World Cup ឆ្នាំ​២០១៨ ហើយ​ឈី​លី​បានទទួល​ជ័យជម្នះ​ម្តងទៀត​ទៅលើ​អ៊ុយ​រ៉ូ​ហ្គា​យ​ក្នុង​លទ្ធផល ៣-១​។​

​    ​Alexis Sanchez ជា​តួអង្គ​សំខាន់​នៃ​ការប្រកួត​មួយ​នេះដែ​លអាច​ស៊ុត​បាន​ពីរ​គ្រាប់​តែឯង ខណៈដែល​សាជាថ្មី​ម្តងទៀត Gonzalo Jara ត្រូវបាន​គេ​ប្រទះឃើញ​ប្រើប្រាស់​ល្បិច​សម្ងាត់​ចាស់​របស់ខ្លួន​ទៅលើ Gaston Ramirez ។​

​    ​បន្ទាប់ពី​ការប្រកួត​បានបញ្ចប់ តារា​ឆ្នើម​របស់​អ្នកមាន​បុណ្យ FC Barcelona និង​អ៊ុយ​រ៉ូ​ហ្គា​យ Luis Suarez បាន​បញ្ចេញ​ប្រ​ត្តិ​កម្ម​ដ៏​អាក្រក់​មួយ​។​

​    ​នៅលើ​សារ​ចុងបញ្ចប់​នៃ​ការ​ស្អប់ខ្ពើម​ពី​ហ្វូង​អ្នកគាំទ្រ​ដែល​កំពុង​រីករាយ​រប​ស់​ម្ចាស់ផ្ទះ Suarez បា​នប​ញ្ចូ​ន​សញ្ញា​ម្រាមដៃ​កណ្តាល​ទៅកាន់​ហ្វូង​អ្នកគាំទ្រ​ប្រទេស​ឈី​លី​។​

​    ​បច្ចុប្បន្ន​មានការ​អំពាវនាវ​ឱ្យ Suarez ទទួល​ការហាមឃាត់​សម្រាប់​ឥរិយាបថ​អាក្រក់​របស់គាត់​។ វា​អាច​នឹង​ធ្វើឱ្យ​គាត់​ត្រូវ​ផ្អាក​ពី​ការប្រកួត​បាល់ទាត់​អន្តរជាតិ​ចំនួន​ពីរលើក​។​

​    ​រឿង​មួយ​នេះ​ត្រូវបាន​ពង្រីក​ឱ្យ​កាន់តែ​ធំ​ឡើង ដោយ​កាសែត​របស់​ឈី​លី La Cuarta ដែល​ចេញផ្សាយ​ទំព័រ​ធំ​របស់ខ្លួន​តែម្តង​អំពី​រូប​ហុច​ម្រាម​កណ្តាល​នេះ​៕

 

adverise with khmeread
ប្រភព៖ 101greatgoals

មតិយោបល់