adverise with khmeread Unnamed %281%29

អតីត​និស្សិត​វេទ​មហាឫសី ​ប្រកាស​បង្កើត​ព្រឹត្តិការណ៍​កីឡា​ ដើម្បី​ស្វែងរក​មូលនិធិ​ជួយ​កិច្ចការ​សង្គម​

    ភ្នំពេញ ៖ គណៈកម្មការ​ប្រតិបត្តិ​សមាគម​អតីត​និស្សិត​សាកលវិទ្យាល័យ​វេទ​មហាឫសី​ហៅ​កាត់ MVU គ្រោង នឹង​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទាត់ និង​បាល់ទះ​លក្ខណៈ​មិត្តភាព​មួយ លើក​ទី​១៦ ប្រចាំឆ្នាំ​២០១៦ នៅ​ថ្ងៃទី​១០ ខែធ្នូ​ខាងមុខនេះ នៅ​ទីលាន អ៊ឹម​ភើ​រៀល តាម​បណ្តោយ​ផ្លូវ​២០០៤ រាជធានី​ភ្នំពេញ ដើម្បី​បង្កើន ចំណង​សាមគ្គីភាព មិត្តភាព និង​សុខភាព​ជាមួយ​ក្រុមកីឡា​ក្រៅ​អាជីព​នានា និង​ស្វែងរក​ថវិកា​ជួយ​ដល់​សង្គម​។​

    លោក នួន បូ​រិ​ន ប្រធាន​សមាគម​អតីត​និស្សិត​សាកលវិទ្យាល័យ​វេទ​មហា​ប្ញ​សី​មានប្រសាសន៍ថា នៅពេលនេះ​ក្រុម​កីឡាករ​បាល់ទះ​បាន​ប្រមូលផ្តុំ​គ្នា​ទ្រង់ទ្រាយ​តូច​មួយ ដើម្បី​ប្រកួត​មិត្តភាព​កម្តៅ​សាច់ដុំ និង​ដើម្បី ប្រកាស​ជា​ផ្លូវការ​ពី​ការប្រកួត​កីឡាបាល់ទាត់ និង​បាល់ទះ នា​ថ្ងៃទី​១០​ធ្នូ​ខាងមុខ ក្នុង​គោលដៅ​ឱ្យ​កីឡាករ​នានា ដែលជា​អតីត​និស្សិត​ធ្លាប់បាន​សិក្សា​នៅ​សាកលវិទ្យាល័យ​វេទ​មហាឫសី និង​សាកលវិទ្យាល័យ​ជាស៊ីម​កំចាយមារ (CSUK )​បាន​ចូលរួម​លេង​កីឡា​ដើម្បី​សុខភាព មិត្តភាព និង​សាមគ្គីភាព ។​

    នៅពេល​ព្រឹក ហើយ​នៅ​ល្ងាច​ថ្ងៃ ដដែល​នោះ​នឹងមាន​ពិធី​ជួបជុំ​ពិភាក្សា​ស្តីពី​ការប្រមូល​មូលនិធិ​ជួយ​ដល់​កិច្ចការ​សង្គម មនុស្សធម៌ និង​ជួយ​ដល់ អតីត​និស្សិត​ទាំងអស់ ដែល​ជួប​គ្រោះ​ហា​នី​ភ័យ នា​ថ្ងៃ​ខាងមុខ​។​

    ចំណែក​លោក មួន វាសនា អតីត​អនុប្រធាន​សមាគម​អតីត​និស្សិត​សាកលវិទ្យាល័យ វេទ​មហាឫសី មានប្រសាសន៍​ពី​គោលបំណង​ធំ​នៃ​ការប្រកួត​កីឡា​មិត្តភាព​នេះ​ថា “​ខ្ញុំ​សូម​ជម្រាបជូន​អ្នក​សេ្ន​ហា វិស័យ​កីឡា​ទាំងអស់ ក៏ដូចជា​មិត្ត​ភ័ក្ត្រ​ជា​អតីត​និស្សិត​សាកលវិទ្យាល័យ​វេទ​មហាឫសី​គ្រប់​ជំនាន់​មេត្តា​ជ្រាបថា នៅ​ថ្ងៃទី​១០​ខែធ្នូ ចុងឆ្នាំ​២០១៦​នេះ យើង​នឹង​រៀបចំ​ការប្រកួត​កីឡាបាល់ទាត់ បាល់ទះ នៅពេល​ព្រឹក ចាប់ពី​ម៉ោង ៨​ព្រឹក​តទៅ ហើយ​នៅពេល​ល្ងាច​នឹងធ្វើ​ពិធីជប់លៀង​ជួបជុំគ្នា ប្រចាំឆ្នាំ​ទ្រង់ទ្រាយ​ធំ​។ ដូច្នេះ​សូម​ឲ្យ​អតីត និស្សិត​ទាំងអស់​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ​”​។​

    សូមបញ្ជាក់ថា នេះ​ជា​ព្រឹត្តិការណ៍​កីឡា និង​ជា​ពិធី​ជួបជុំគ្នា​ប្រចាំឆ្នាំ របស់​សមាគម​អតីត​និស្សិត​វេទ មហាឫសី គម្រប់​ខួប​១៦​ឆ្នាំ ប្រយោជន៍​ឱ្យ​អតីត​និស្សិត​គ្រប់​ជំនាន់​បាន​រំលឹក​ឡើងវិញ និង​ថែរក្សា​នូវ​អនុ​ស្សាវ រី​យ៍​ចាស់ៗ និង​ថែមទាំង​បាន​បង្កើត​នូវ​អនុស្សាវរីយ៍​ថ្មី រិត​ចំណងមិត្តភាព ភាតរៈភាព​ជាមួយគ្នា​ជា​បន្តទៀត​។ 

    ការជួប​ជុំគ្នា​នេះ​ក៏​ជាការ​កា​រំលឹក​ឡើងវិញ​នូវ​ពេលវេលា​សិក្សា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ជាមួយនឹង​ភាព​តស៊ូ​ជា​និស្សិត កម្សត់កម្រ​ជាមួយគ្នា​កាលពី​អ​តី​កាល​ផងដែរ​។ ការជួប​ជុំគ្នា​នេះ ក៏​នឹ​ងា​ន​ការ​រៃអង្គាស​មូល​និ​ធី​ជួយ​ទ្រទ្រង់ ដល់ សមាគម​ផង និង​យក​មួយចំណែក​ទៅ​ជួយ​ដល់​លោក​គ្រួ អ្នក​គ្រួ ជាការ​តបស្នង​សងគុណ ដែល​ពួកគាត់​បាន ចូលនិវត្តន៍ ហើយ​មួយចំណែក​ទៀត​ក៏បាន​ជួយ​ដល់​កិច្ចការ​សង្គម​មួយចំនួនទៀត តាម​ការ​រៃអង្គាស​បានជា​ក់ ស្តែង​៕

adverise with khmeread

មតិយោបល់