adverise with khmeread Inaki

Liverpool លួច​សម្លឹង​ខ្សែប្រយុទ្ធ​តម្លៃ ២០ លាន​យ៉​រ៉ូ Iñaki Williams ដែលជា​គោលដៅ​របស់ Real Madrid

​ក្រុម​ហង្ស​ក្រហម Liverpool កំពុង​សម្លឹង​ឃើញ​ខ្សែប្រយុទ្ធ​ក្លឹប Athletic Bilbao កីឡាករ Iñaki Williams ដែលមាន​តម្លៃ​ខ្លួន​ក្នុង​កុងត្រា ២០ លាន​យ៉ូ​រ៉ូ ខណៈ​ក្រុម​មកពី​ទីក្រុង Madrid ទាំងពីរ Atl. Madrid និង Real Madrid ក៏​ចាប់អារម្មណ៍​លើ​កីឡាករ​រូបនេះ​ដែរ​។​

​ខ្សែប្រយុទ្ធ​វ័យ ២១ ឆ្នាំ រូបនេះ​គឺ​ត្រូវបាន​បណ្តុះបណ្តាល​ដោយ​ក្លឹប Bilbao ផ្ទាល់ ហើយ​រូបគេ​រក​គ្រាប់​បាល់​បាន ១០ គ្រាប់​ក្នុង​រដូវ​កាល​នេះ​ដោយ​លេង​ជា​ខ្សែប្រយុទ្ធ​ស្លាប​។ កីឡាករ Williams លេង​ជា​ខ្សែប្រយុទ្ធ​កណ្តាល​ឲ្យ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​ក្រោម​អាយុ ២១ ឆ្នាំ ហើយ​គេ​បានដឹងថា ក្រុម Liverpool បាន​សង្កេត​កីឡាករ​រូបនេះ​អស់​ប៉ុន្មាន​សប្តាហ៍​មកហើយ បន្ទាប់ពី​លោក Jürgen Klopp មានបំណង​ចង់​ពង្រឹង​ខ្សែប្រយុទ្ធ​ជួរមុខ​របស់គាត់​។​

​ក្រុម Arsenal និង Tottenham ក៏បាន​បញ្ជូន​ភ្នាក់ងារ​របស់ខ្លួន​មក​មើល​កីឡាករ Williams ដែរ ប៉ុន្តែ​ក្រុម​យក្ស Atlético Madrid និង Real Madrid អាច​នឹងមាន​ប្រៀប​ជាង​ដោយសារ​ជាប់​បម្រាម​មិន​ឲ្យ​ទិញ​កីឡាករ​ដោយ FIFA រហូតដល់​ខែមករា ឆ្នាំ ២០១៧៕

adverise with khmeread
ប្រភព៖ ​ដឹ​ហ្គា​ឌា​ន​

មតិយោបល់