adverise with khmeread Download

ក្រុមហ៊ុន​លក់​ភី​ហ្សា​នៅ​នូ​វែ​សេ​ឡង់​បើក​សេវា​ដឹក​នំ​ភី​ហ្សា​ជូន​អតិថិជន​តាម​យន្តហោះ Drone រហ័ស​ទាន់​ចិត្ត និង​ក្តៅ​ហុយៗ​

    ​ក្រុមហ៊ុន​លក់ Pizza Domino ឥឡូវនេះ​បាន​ប្រើ​យន្តហោះ Drone ដើម្បី​ដឹក​ភី​ហ្សា​ជូន​អតិថិជន​ហើយ​។ ក្រុមហ៊ុន​លក់​ភី​ហ្សា​នេះ​បានប្រកាស​ជា​ផ្លូវការ​ថា​នឹង​ដឹក​ជ​ញ្ចូ​ន​ភី​ហ្សា​ជូន​អតិថិជន​របស់ខ្លួន​តា​មរយៈ​យន្តហោះ Drone ក្នុងប្រទេស​នូ​វែ​ល​សេ​ឡង់​។​

​    ​ការដឹក​ជ​ញ្ចូ​ន​នេះ​ធ្វើឡើង​ជាមួយនឹង​ក្រុមហ៊ុន Flirtey ប៉ុន្ដែ​ការដឹក​ជ​ញ្ចូ​ន​ចាប់ផ្ដើម​ត្រឹម​ភ្ញៀវ​មួយក្រុម​សិន​តែប៉ុណ្ណោះ​។​

​    ​ស្ថាបនិក​ក្រុមហ៊ុន Domino លោក Don Meiji បាន​និយាយថា "​យន្តហោះ Drone ផ្ដល់​សន្តិសុខ និង​សុវត្ថិភាព​ក្នុងការ​ពង្រីក​ការ​ចែកចាយ​ផលិតផល​។ នេះ​មានន័យថា​អតិថិជន​អាច​រំពឹង​ទទួលបាន​ភី​ហ្សា​ក្ដៅៗ​ត្រឹមតែ ១០ នាទី​ប៉ុណ្ណោះ​"​។​

​    ​ក្រុមហ៊ុន​នេះ​បានឱ្យដឹងថា​ការដឹក​ជ​ញ្ចូ​ន​តាម​យន្តហោះ Drone គឺ​ត្រូវ​មានការ​កុ​ម៉ុង​ពី​វេ​ប​សាយ​របស់​ក្រុមហ៊ុន និង​សង្ឃឹមថា​ខ្លួន​ពង្រីក​ការចែក​ចាយ​នេះ​កាន់តែ​ធំ​ទូលាយ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់