ព្រះសីហនុ ៖ មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយកើតឡើងកាលពីម៉ោងជាង៧យប់ថ្ងៃ១៦ វិច្ឆិកា ២០១៦នេះ លើផ្លូវជាតិលេខ៤ត្រង់ចំណុចមុខវិទ្យាល័យ ហ៊ុនសែនវាលរេញ ស្ថិតក្នុងភូមិវាល មាសឃុំវាលរេញ ស្រុកព្រៃនប់ រវាងម៉ូតូ និងម៉ូតូរបួសធ្ងន់ម្នាក់។
ប៉ូលិសនិយាយថា ភាគីម៉ូតូម៉ាកហុងដាពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1B-6681 បើកបរ ដោយឈ្មោះ ហោ ចិន ភេទស្រី អាយុ១៦ឆ្នាំ មុខរបរសិស្សមានទីលំនៅ ភូមិមនោរម្យ ឃុំជើងគោ ស្រុកព្រៃនប់ បានបុកប៉ះនឹងម៉ូតូមួយគ្រឿង ទៀតម៉ាកហុងដាពណ៌ខ្មៅពាក់ស្លាក លេខព្រះសីហនុ 1E 1961(អ្នកបើកបររត់គេចបាត់) បណ្តាលឱ្យក្មេងស្រីសិស្សសាលាឈ្មោះ ហោ ចិន រងរបួសធ្ងន់។
បច្ចុប្បន្នអ្នករបួសកំពុងសម្រាកព្យាបាលនៅគ្លីនិកឯកជនវាលរេញ វត្ថុតាងរក្សាទុកនៅអធិការដ្ឋានប៉ូលិសស្រុកព្រៃនប់ ដើម្បីស្រាវជ្រាវបន្ត៕
