adverise with khmeread 0

​ឈ្មោះ​ប្រពន្ធ​កូន​របស់ Donald Trump ត្រូវគេ​ស្វែង​រកមើល​ច្រើន​បំផុត​លើ​វេ​ប​សាយ​សិច​

​    ​បើទោះជា​គ្រួសារ​ថ្មីថ្មោង​ដែល​នឹងត្រូវ​ចូលទៅ​រស់នៅក្នុង​សេត​វិមាន​អាមេរិក មិនសូវមាន​អ្នក​ចូលចិត្ត​ក្តី ប៉ុន្តែ​គេ​សង្កេតឃើញថា មាន​មនុស្ស​ជាច្រើន​បែរជា​ចាប់អារម្មណ៍​រឿង​មួយ​ផ្សេង​ទៅវិញ​។​

​    ​នៅពេល​លោក Donald Trump ត្រូវបាន​ប្រកាសថា បាន​ក្លាយជា​ប្រធានាធិបតី​ជាប់ឆ្នោត​កាលពី​ថ្ងៃទី ៩ ខែវិច្ឆិកា​នេះ ចំនួន​មនុស្ស​ជាច្រើន​បាន​ចូលទៅក្នុង​វេ​ប​សាយ​ដ៏​ល្បីល្បាញ​មួយ​គឺ PornHub ដើម្បី​ស្រាវជ្រាវ​សមាជិកគ្រួសារ​របស់លោក Trump ម្តង​មួយៗ​។​

​    ​យោងតាម​វេ​ប​សាយ TechWorm បាន​បង្ហាញថា ចំនួន​អ្នក​ចុច​ស្វែងរក​ឈ្មោះ​លោក Donald Trump បាន​កើន​ឡើងដល់​ទៅ ៨៧៤ ភាគរយ​។​

​    ​ទោះយ៉ាងណា តួលេខ​របស់លោក Trump បាន​ធ្លាក់ចុះ​យ៉ាងគំហុក​ខណៈ​សមាជិកគ្រួសា​រ​ដទៃទៀត​របស់លោក​បាន​វ៉ា​ដាច់​លោក​យ៉ាង​សម្បើម​។ ក្នុង​នោះគេ​ឃើញ​ចំនួន​អ្នកស្វែងរក​ប្រពន្ធ​រប​ស់លោក​គឺ​លោកស្រី Melania បាន​កើន​ឡើងដល់​ទៅ ១៥៣៨ ភាគរយ ខណៈ​កូនស្រី​របស់លោក​គឺ Ivanka មាន​ចំនួន ១១៦៩ ភាគរយ និង​រឿង​ដ៏​គួរឱ្យភ្ញាក់ផ្អើល​ជាងគេ​នោះ​គឺ កូនស្រី​ពៅ​របស់លោក​គឺ​នាង Tiffany មាន​ចំនួន​ដល់​ទៅ ២៥៤៨ ភាគរយ​។​

​    ​Tiffany វ័យ ២៣ ឆ្នាំ​ត្រូវបាន​គេ​ពណ៌នា​ថា ជាតា​រា​អន​ឡាញ អ្នកចម្រៀង និង​តារា​ម៉ូ​ដែល​។ យ៉ាងណាក្តី នាង​ទើបតែ​បញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ University of Pennsylvania ជាមួយ​មុខជំនាញ​ពីរ​ក្នុងពេល​តែមួយ​គឺ​សង្គមវិទ្យា និង​ការសិក្សា​អំពី​នរគ​រូបនីយកម្ម​៕

adverise with khmeread
ប្រភព៖ Unilad

អ្នកនឹងចូលចិត្ត

មតិយោបល់