adverise with khmeread Untitled 1

រញ្ជួយ​ដី​នៅ​នូ​វែ​សេ​ឡង់​មាន​កម្លាំង​ខ្លាំង​រហូតដល់​ថ្នាក់​លៀន​ដី​បាតសមុទ្រ​ឡើងលើ​គោក ២ ម៉ែត្រ​កន្លះ​

    ​រូបភាព​មិនគួរ​ឱ្យ​ជឿ​ទាំងនេះ​បង្ហាញ​ពី​របៀប​ដែល​គ្រោះរ​ញ្ចួ​យ​ដី​នៅ​នូ​វែ​ល​សេ​ឡង់​កម្រិត ៧,៨ រិ​ច្ឆ​ទ័​រ​បាន​បន្សល់​ដី​បាតសមុទ្រ​ប្រវែង​ជាង ២ ម៉ែត្រ​មកលើ​គោក​។​

​    ​រូបភាព​ទាំងនេះ​ត្រូវបាន​ចែករំលែក​ដោយ​ក្រសួងបរិស្ថាន​របស់​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់ ដោយ​បង្ហាញ​ពី​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​នៃ​គ្រោះរ​ញ្ចួ​យ​ដី ដែល​បណ្ដាលឱ្យ​ខ្ទេចខ្ទី​ភាគ​ខាងជើង​ទីក្រុង Kaikoura​។​

​    ​រូបភាព​នេះ​បានបង្ហាញ​ពី​ដី​បាតសមុទ្រ​ផុស​ឡើងមក​លើគោក​ប្រវែង ២ ម៉ែត្រ​កន្លះ​ចេញពី​ផ្ទៃ​បាតសមុទ្រ​តែម្ដង​។​

​    ​ដោយឡែក​អ្នកជំនាញ​ភូ​គ​ព្ភ​វិទូ​លោក Joshu Mountjoy បាន​និយាយថា គ្រោះរ​ញ្ចួ​យ​ដី​នេះ​បណ្ដាលមកពី​ដី​បាតសមុទ្រ​រុញ​មក​ផ្ទៃ​ខាងលើ​។ លោក Joshu ក៏បាន​និយាយ​ផងដែរ​ថា គាត់​មិនដែល​ឃើញ​រឿង​ចម្លែក​បែបនេះ​ពីមុនមក​ទេ​។​

​    ​គ្រោះរ​ញ្ចួ​យ​ដី​នេះ​ធ្វើឱ្យមាន​ផលប៉ះពាល់​នៅ​ជាយៗ​ទីក្រុង​ដោយ​ធ្វើឱ្យ​បាក់​រំលំ​ភ្នំ និង​រុញ​ដី​បាតសមុទ្រ​មកលើ ហើយ​មិនមែន​តែ​អ្នកវិទ្យាសាស្ត្រ​ម្នាក់​ទេ​ដែលមាន​ការភ្ញាក់ផ្អើល​ចំពោះ​គ្រោះរ​ញ្ចួ​យ​ដី​មួយ​នេះ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់