adverise with khmeread 15065063 1179967012090172 1863625806 o

អាវុធហត្ថ​ក្រុងព្រះសីហនុ​ឃាត់ខ្លួន​ជនសង្ស័យ​ ២​ នាក់​ពីបទ​ឆបោក​ម៉ូតូ​

    ព្រះសីហនុ ៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ក្រុងព្រះសីហនុ​ឃាត់ខ្លួន​កាលពី​ម៉ោង​០៩​ និង​៣០​នាទី​ព្រឹក​ ថ្ងៃទី​១៦ ​វិច្ឆិកា ​ឆ្នាំ​២០១៦ មាន​ករណី​ឆបោក​ម៉ូតូ​ ១​ គ្រឿង ម៉ាក​ MSX សេរី​2015 ពណ៌​ខ្មៅ​អត់​ស្លាក​លេខ​នៅ​ចំណុច​ភូមិ​វាល​ធំ ​ឃុំ​វាលរេញ​ ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។​

    មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ​ វ៉ន ឱក ​ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ មុខរបរ​កាត់ដេរ មាន​ទីលំនៅ ភូមិ​វាល​ធំ​ ឃុំ​វាលរេញ​ ស្រុក​ព្រៃនប់ ​ខេត្ត​ព្រះសីហនុ​។​

    មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​បាន​បន្តថា រហូតមកដល់​ម៉ោង​១​ និង​២០​នាទី​រសៀល​ថ្ងៃទី​១៦ ​វិច្ឆិកា ​២០១៦ ​កម្លាំង​អាវុធហត្ថ​ក្រុងព្រះសីហនុ​បានដាក់​កម្លាំង​ពួនស្ទាក់​ក្នុងភូមិ​សាស្ត្រ​ ឈានដល់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ​២ ​នាក់​នៅ​ចំណុច​ដីក្រហម​ស្ថិត​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រែ​នប់ ខេត្ត​ព្រះសីហនុ ​ម្តុំ​ផ្លូវ​ពី​សាលា ឃុំ​បិត​ត្រាំ​ង​ មក​វត្ត​អូ​ត្រេះ​។​

    ជ​នស​ង្ស​យ័​មាន​១-​ឈ្មោះ​ យិ​ត ម៉ៅ​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ ​មុខរបរ​ជាងដែក នៅ​ភូមិ ភូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ​ខេត្ត​ព្រះសីហនុ​(​អ្នកប្រព្រឹត្តិ​ផ្ទាល់​) ​និង​២-​ឈ្មោះ​ មូល​ ​យីន​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ មុខរបរ​ជាង​ផ្សា​ដែក ​មាន​ទីលំនៅ​ភូមិ​ពូ​ធឿ​ង ​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រែ​នប់ ខេត្តព្រះសីហនុ (​អ្នក​ចូល​រូ​ម​)​។​ សម្ភារៈ​ដកហូត​បាន​មាន​ម៉ូតូ​ម៉ាក​ MSX ១​គ្រឿង​សេរី​2015​ ពណ៌​ខ្មៅ​អត់​ស្លាក​លេខ​ និង​វត្ថុតាង​មួយចំនួនទៀត​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ និង​វត្ថុតាង​បាន​បញ្ជូនមក​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​អាវុធហត្ថ​ខេត្ត​ដើ​ម្បីបន្ត​និតិ​វិធី​៕
 

adverise with khmeread

មតិយោបល់