adverise with khmeread Untitled 1

អាវុធហត្ថ​ខេត្តកណ្តាល​ឃាត់ខ្លួន​បុរស​ម្នាក់​តាម​ដីកា​សម្រួល​ឱ្យប្រើ​គ្រឿងញៀន

    កណ្តាល ៖ កម្លាំង​អាវុធហត្ថ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​បាន ចុះ​អនុវត្ត​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន លេខ ៥០៩​ចុះ​ថ្ងៃទី១១​ ​តុលា​ ២០១៦ របស់លោក​ចៅក្រម​ស៊ើប​សួរ​នៃ​សាលាដំបូង​ខេត្តកណ្តាល ដោយបាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១៦ ​វិ​ច្ឆិ​​កា ​២០១៦​ម្សិលមិញ​។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ជនសង្ស័យ ឈ្មោះ ផន សោ​លី ភេទប្រុស អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ខាងលិច ឃុំអន្លង់​រមៀត ស្រុក​កណ្តាលស្ទឹង ខេត្តកណ្ដាល ​ពីបទ​សម្រួលឱ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​កាលពី​ថ្ងៃទី២៣ សីហា ឆ្នាំ​២០១៦​នៅ​ចំណុច​ភូមិ​ខាងលិច ឃុំ​អន្លង់​រមៀត ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។​

    បច្ចុប្បន្ន ជនសង្ស័យ​ឃាត់ខ្លួន​នៅ​អាវុធហត្ថ​ខេត្ត ដើម្បី​បន្ត​នីតិវិធី៕

adverise with khmeread

មតិយោបល់