Untitled 1

ប៉ូលិសឃាត់ខ្លួនបុរសម្នាក់រួចកសាងសំណុំរឿង​ទៅ​តុលាការ​បន្ទាប់ពីបង្ក​គ្រោះថ្នាក់​ចរាចរណ៍

    ព្រះសីហនុ ៖ ប៉ូលិស​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក បាន​បញ្ជូន​អ្នកបើកបរ​រថយន្ត​ទៅ​តុលាការ​កាលពី​រសៀល​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ​២០១៦​ បន្ទាប់ពី​បាន​បង្ក​គ្រោះ​ថ្នាក់ចរាចរណ៍​ចាត់ការ​តាមច្បាប់​ចរាចរណ៍​ថ្មី។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ទេព ប៊ុន​ថេ​ង ភេទ​ប្រុស អាយុ៣១ឆ្នាំ ជនជាតិ ខ្មែរ មាន​ទីលំនៅ​ភូមិ​២  សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ទៅកាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ពាក់ព័ន្ធ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង រថយន្ត និង ម៉ូតូ​កាលពី​យប់​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ​២០១៦ វេលា​ម៉ោង ១០ និង​៤៥នាទី លើផ្លូវ​ឯករាជ្យ ត្រង់ចំណុច មុខ​អតីត​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ចាស់ ស្ថិតនៅ​ក្នុងភូមិ២ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ​ដែល​ហេតុការណ៍​នោះ​មាន​បុរស​ម្នាក់​ភាគី​ខាង​ម៉ូតូ​រងរបួស​ធ្ងន់​៕

មតិយោបល់