adverise with khmeread Untitled 1

ឃាត់​មនុស្ស ​៤​​ នាក់​ដកហូត​ថ្នាំញៀន ​១​ កញ្ចប់​ធំ​ និង​កាំភ្លើង​ ១ ​ដើម​

    កំពត ៖ មនុស្ស​ប្រុស​ស្រី​៤​នាក់​ពាក់​ព​ន្ធ័​នឹង​អំពើជួញដូរ​គ្រឿងញៀន​ត្រូវបាន​ប៉ូលិស​​ក្រុង​កំពត​ចាប់​ឃាត់ខ្លួន​ក្នុង​២​ករណី​ផ្សេងគ្នា កាលពី​យប់​ថ្ងៃ​១៦ ​វិច្ឆិកា ​២០១៦​ដោយ​ដកហូត​ថ្នាំញៀន​យ៉ាងច្រើន ពិសេស​ដកហូត​បាន​កាំភ្លើង​មួយ​ដើម។​

    ប៉ូលិស​បានឱ្យដឹងថា ការបង្ក្រាប​នេះ​ធ្វើ​ឡើ​ង​២​លើក​ជា​បន្តបន្ទាប់ ក្នុងនោះ​ជន​ស​ង្ស័យ​ដែល​ឃាត់ខ្លួនលក​ទី​១.​ឈ្មោះ​ យ៉ា សុភ​ក្រ ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ក្រាំង សង្កាត់ក្រាំង​អំពិល ​ក្រុង​កំពត ដកហូត​បាន​ថ្នាំញៀន២​កញ្ចប់​ធំ។ លើក​ទី​២​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ទី​១.ឈ្មោះ អ៊ុំ វិ​រៈ​ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ​នៅ​ភូមិ១​ឧសភា សង្កាត់​កំពង់​កណ្តាល​ ក្រុង​កំពត, ទី​២-​ឈ្មោះ​ តាំង យុង ភេទ​ប្រុស អាយុ​៤១​ឆ្នាំ​ នៅ​ភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត និង​ទី​៣-​ឈ្មោះ ​ស៊ា​ង ណា ភេទ​ស្រី ​អាយុ​៤៦​ឆ្នាំ ​ជា​ម្ចាស់ផ្ទះ​នៅ​ភូមិ​កំពង់បាយ​ខាងជើង សង្កាត់ កំពង់បាយ ក្រុង​កំពត ខេត្តកំពត។​

    ប្រតិបត្តិការ​នេះ​ប៉ូលិស​ដកហូត​បាន​ថ្នាំញៀន​១​កញ្ចប់​ធំ ​(​តម្លៃ ​1 000$) ថ្នាំញៀន​ចម្រាញ់​ហើយ ​៣​ កញ្ចប់​ធំ ជញ្ជីង​ថ្លឹង​មួយ គ្រាប់​កាំ​ភ្លើ​ង ​K54 ចំនួន​១២​គ្រាប់ ស្នាប់ដៃ​មួយ​និង​ឧបករណ៍​សម្រាប់​ជក់​មួយចំនួនទៀត៕

adverise with khmeread

មតិយោបល់