adverise with khmeread 1

បុរសម្នាក់ចុះមកស៊ីញូសុំផ្លូវត្រូវរថយន្តបុករបួសធ្ងន់

     ភ្នំពេញ ៖ រថយន្ត​ឡិច​ស៊ី​ស RX300 មួយគ្រឿង បាន​បើក​បុក​បុរស​ម្នាក់​ខណៈដែល​គេ​កំពុងតែ​ស៊ី​ញូ​សុំ​ផ្លូវ​រថយន្ត​ដឹកឈើ​មួយគ្រឿង​របស់គេ​ឲ្យ​បត់​ចូល​ដេប៉ូ​ឈើ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ ។​
    គ្រោះថ្នាក់​ខាងលើនេះ​កើតឡើង​កាលពី​វេលា​ម៉ោង ១១ និង​៣០​នាទី​យប់ ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​លេខ​២០១១ ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ  ហើយ​រថយន្ត​បង្ក​បើក​រត់​គេចខ្លួនបាត់​។​
    យោងតាម​ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ដំបូង​គេ​បានឃើញ​បុរស​ម្នាក់​ដែលជា​ព្រូ​រថយន្ត​ដឹកឈើ​មួយគ្រឿង​បាន​ចុះ​ពី​រថយន្ត​របស់គាត់​ហើយ​ស៊ី​ញូ​សុំ​ផ្លូវ ។​
    ស្រាប់​ពេលនោះ​ក៏មាន​រថយន្ត​ឡិច​ស៊ី​ស​RX300 មួយគ្រឿង ពណ៌​ស្ករ មិន​ចាំ​ស្លាក​លេខ បាន​បើក​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវ​លេខ ២០១១ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ក៏​រេច​ង្កួ​តម​ក​បុក​បុរស​ដែល​កំពុងស៊ី​ញូ​សុំ​ផ្លូវ​នោះ​ចំ​ពីមុខ​យ៉ាង​ពេញ ទំហឹង ធ្វើអោយ​បុរស​នោះ​ដូ​ល​បោក​ក្បាល​នៅ​ថ្នល់​រងរបួស​ធ្ងន់ធ្ងរ ។​
   បន្ទាប់មក​ត្រូវបាន​គេ​ជួយ​ហៅ​រថយន្ត​សាមុយ ដឹក​ទៅ​មន្ទីរពេទ្យ​សង្គ្រោះ​ភ្លាមៗ ។​ហើយ​ចំណែក​រថយន្ត​បង្ក​វិញ​ឃើញបែបនេះ​ក៏​បើក​គេចខ្លួន​ទៅ​ទិស​ខាងត្បូង​បាត់​តែម្តង  ៕​

adverise with khmeread

មតិយោបល់