adverise with khmeread Unnamed %282%29

ឃាត់​ជនសង្ស័យ ​៣ ​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​ក្រុងព្រះសីហនុ​

    ព្រះសីហនុ ៖ ជនសង្ស័យ ​៣ ​នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​កាលពី​ម៉ោង​ជា​១០​ព្រឹក​ថ្ងៃទី​១៦ ​វិច្ឆិកា​ ឆ្នាំ​២០១៦ ​នៅ​ក្រុមទី​៣ ភូមិ​១ សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះសីហនុ ពាក់ព័ន្ធ​ករណី​ជួញដូរ​ចែកចាយ​គ្រឿងញៀន។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​៣​នាក់ គឺ​១-​ឈ្មោះ ​កែវ ឆក ហៅ​ទី ភេទ​ប្រុស ​អាយុ​១៧​ឆ្នាំ​, ២-​ឈ្មោះ ឈុន ឌី​ណា ឫ ​សួស សាំ ​ហៅ​ស្រី ​ភេទ​ស្រី​អាយុ ៥៧​ឆ្នាំ និង​៣-​ឈ្មោះ កែន ហន ភេទ​ប្រុស អាយុ​២១​ឆ្នាំ​។ ជនសង្ស័យ​ទាំង​៣​នាក់ មាន​ទីលំនៅ​ដូច​ខាង​លើ។​

    វត្ថុតាង​ចាប់យក​បាន​ ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន ​(ICE) ចំនួន​២​កញ្ចប់​ធំ និង​៩​កញ្ចប់​តូច​​ជញ្ជីង​ថ្លឹង​គ្រឿងញៀន១​គ្រឿង ព្រមទាំង​សម្ភារៈសម្រាប់​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួន​​រួច​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ៕

adverise with khmeread

មតិយោបល់