adverise with khmeread Untitled 1

កម្លាំងអាវុធហត្ថចាប់បានឃាតករសម្លាប់នារីដែលគេរុំ​នឹង​ភួយ​យក​សព​បោះចោល​នៅ​គំនរ​សំរាម​ហើយ ឥឡូវកំពុងសាកសួរចម្លើយ

    ភ្នំពេញ ៖ ឃាតករ​ដៃដល់​ម្នាក់​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខេត្តកណ្តាល​ចាប់ខ្លួន​កាលពីព្រលប់​ថ្ងៃទី​១៧ ​វិច្ឆិកា​នេះ នៅក្នុង​ភូមិសាស្ត្រ​ស្រុក​កោះធំ ខេត្តកណ្តាល ​ពាក់ព័ន្ធ​ករណី​សម្លាប់​នារី​ម្នាក់​ដោ​យក​ខ្សែ​ចង្ក្រានអគ្គិសនី​រឹត​ក​សម្លាប់​ប្លន់​យក​ម៉ូតូមួយគ្រឿង រួច​យក​សព​ទៅ​បោះចោល​នៅ​គំនរ​សំរាម។​

    ជុំវិញ​ការចាប់ខ្លួន​ឃាតករ​ខាងលើនេះ មន្ត្រី​អាវុធហត្ថ​មិនទាន់បាន​បញ្ជាក់​លម្អិត​នៅឡើយ ព្រោះ​ពេលនេះ​កំពុង​នាំខ្លួន​ឃាតករ​មក​ភ្នំពេញ ដើម្បីសាកសួរ​បន្ថែមទៀត​។​

    គួររំលឹកថា មាន​ករណី​ឃាតកម្ម​មួយ​កើតឡើង​បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០ ​និង​៤០​នាទី ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៦ តាមបណ្តោយ​ផ្លូវ​លេខ​១០០៣ ស្ថិតនៅក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដោយសារ​អ្នក​រើ​សអេត​ចាយ​ប្រទះឃើញ​សព​នារី​ម្នាក់​ត្រូវបាន​គេ​រុំយកទៅ​បោះចោល​នៅ​គំនរ​សំរាម។​

    បន្ទាប់ពី​សមត្ថកិច្ច​ចម្រុះ​ចុះ​ពិនិត្យ​បាន​បញ្ជាក់ថា សព​នារី​រងគ្រោះ​ឈ្មោះ​ កែវ កញ្ញា អាយុ​១៩​ឆ្នាំ មុខរបរ​បុគ្គលិក​ក្លឹប​៥៥ (​នៅ​ជិត​ក្រុមហ៊ុនសែ​ល​ខាត​វិមានឯករាជ្យ​) ស្នាក់​នៅផ្ទះ​លេខ​១១៤៧ ផ្លូវជាតិ​លេខ​២ ក្រុម​១២ ភូមិ​ព្រែ​កតា​នូ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​។ នារី​រងគ្រោះ ត្រូវឃាតករ​យក​ខ្សែ​ចង្ក្រានអគ្គិសនី​មក​រឹត​ក​សម្លាប់​ប្លន់​យក​ម៉ូតូ​មួយគ្រឿង។ ​ម៉ូតូ​ដែល​បាត់បង់​ម៉ាក ​SCOOPY​ ពណ៌​ស ស៊េរី​២០១៣​ ពាក់​ស្លាក​លេខ​ភ្នំពេញ​​​ 1FC-3891។​

    ប៉ូលិស​បន្តថា ករណីនេះ​ជា​អំពើ​ឃា​តកម្ម​វាយ​សម្លាប់​ប្លន់​យក​ម៉ូតូ​និង​សម្ភារៈ​មួយចំនួនទៀត ហើយ​យក​សព​មក​បោះចោល​នៅ​ទីនោះ ហើយបន្ទាប់ពី​ធ្វើ​កោសល្យ​ពិច្ឆ័យ​រួច​ប៉ូលិស​នឹង​ប្រគល់​សព​ដល់​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​វត្ត​ចាក់អង្រែ​ក្រោម។​

    នៅពេលនេះ​កម្លាំង​អាវុធហត្ថ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍ ​រ័ត្ន ស្រ៊ាង​ ​មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​ជា​មេបញ្ជាការកងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បើក​ការ ស្រាវជ្រាវ​ចាប់​បា​ឃាតករ មក​ផ្តន្ទាទោស​តាមច្បាប់៕

adverise with khmeread

មតិយោបល់