adverise with khmeread Untitled 1

មូលហេតុ​ពិត​នៅ​ពី​ក្រោយខ្នង​ការសម្លាប់​ស្រី​ស្អាត​ផ្លុ​ង​ចោល​ក្នុង​គំនរ​សំរាម​ត្រូវបាន​លាតត្រដាង​...​សូម​ស្ដាប់​ឃាតករ​សារភាព​

    ភ្នំពេញ ៖ កម្លា​ង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​ប៉ូលិស​រាជធានី​ភ្នំពេញ និង​កម្លាំង​អាវុធហត្ថ​ខេត្តកណ្តាល បាន​ស្រាយ​អាថ៌កំបាំង​នៃ​ស្ត្រី​ម្នាក់​ដែល​ត្រូវបាន​គេ​សម្លាប់​យក​សព​ទៅ​ចោល​នៅ​គំនរ​សំរាម ក្នុង​រយៈពេល​២​ថ្ងៃ​កន្លងមកនេះ​។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹង​នៅវេលា​ម៉ោង​៩​យប់​ថ្ងៃទី​១៧ ​វិច្ឆិកា​នេះ​ថា កាលពី​ថ្ងៃទី​១៦ ​វិច្ឆិកា​ ឆ្នាំ​២០១៦ មាន​ករណី​ប្រជាពលរដ្ឋ​ប្រទះឃើញ​សព​នារី​ម្នាក់​ត្រូវបាន​គេ​សម្លាប់​យកទៅ​ផ្លុ​ង​ចោល​ក្នុង​គំនរ​សំរាម​តាម​បណ្ដោយ​ផ្លូវ​១០០៣ ស្ថិតនៅ​ភូមិ​ទំនប់​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

    បន្ទាប់ពី​ទទួលបាន​ព័​ត៌មាន អាវុធហត្ថ​ខណ្ឌ​សែន​សុខ ​និង​កម្លាំង​ជំនាញ​អាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​ការិយាល័យ​ព្រហ្មទណ្ឌកម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​ប៉ូលិស​រាជធានី​ភ្នំពេញ បានធ្វើការ​ស្រាវជ្រាវ​ស្គាល់​អត្តសញ្ញាណ​ជនរងគ្រោះ ឈ្មោះ កែវ កញ្ញា ភេទ​ស្រី អាយុ​១៩​ឆ្នាំ​មុខរបរ​បុគ្គលិក​ក្លឹប​៥៥ ស្នាក់នៅ​ភូមិ​តា​នូ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌ​មាន​ជ​យ័​។​

    ក្រោយមក​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បានធ្វើការ​ស្រាវជ្រាវ​តាមដាន​ជា​បន្ត​បន្ទាប់ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ រហូតដល់​ស្រុក​កោះធំ​ ខេត្តកណ្តាល ទើប​ចាប់​ឃាតករ​បាន ដោយមាន​ការសហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខេត្តកណ្តាល​។​

    តាម​ចម្លើយសារភាព​របស់​ឃាតករ​ឈ្មោះ យ៉េន សុ​បញ្ញា អាយុ​២០​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ​បានឱ្យដឹងថា ខ្លួន​និង​នារី​រងគ្រោះ​ជា​អ្នក​ស្គាល់គ្នា​យូរហើយ។​ នៅ​រសៀល​ថ្ងៃទី​១៥ ​វិច្ឆិកា ​ឆ្នាំ​២០១៦ ឃាតករ​បាន​ខ្ចី​សោ​ផ្ទះ​មិត្តភក្តិ​ម្នាក់​ដែល​ចាំផ្ទះ​ឱ្យបងប្អូន​ក្នុង​បូរី​ប៉េង​ហួត ស្ថិតនៅ​ផ្លូវ​ឧកញ៉ា​ម៉ុង​ឬ​ទ្ធី ដោយ​ប្រាប់ថា​នាំ​ស្រី​ម្នាក់​មក​ដេក​។​

    បន្ទាប់មក​ឃាតករ​បាន​តេ​រក​ជនរងគ្រោះ​ឱ្យ​រកលុយ​លោះ​ទូរស័ព្ទ អាយ​ហ្វូ​ន​ខ្លួន​យកទៅ​ប្រើ ដោយ​ខ្លួន​បានដាក់​បញ្ចាំ​ ៣០​ ដុល្លារ​តែ​មិនមាន​លុយ​លោះ​យក​វិញ​។​

    នៅវេលា​ម៉ោង​ប្រហែល​៤​ល្ងាច ថ្ងៃ​ដដែល​ជនរងគ្រោះ​បានចេញ​ពី​កន្លែងធ្វើការ ក៏បាន​ទៅ​ជួប​ឃាតករ​នៅ​ម្តុំ​ផ្សារ​ឃ្លាំង​រំសេវ ហើយ​ឃាតករ​បាន​ប្រាប់ថា "​អ្នកទទួល​បញ្ចាំ​ឱ្យទៅ​យក​ទូរស័ព្ទ​នៅផ្ទះ​ឯ​បុរី​ប៉េង​ហួត​ផ្លូវ​ឧកញ៉ា​ម៉ុង​ឬ​ទ្ធី"។​

    ឃាតករ​រូបនេះ​បន្តថា ជនរងគ្រោះ​ក៏បាន​ជូន​ឃាតករ​ទៅ​ទីនោះ ពេលទៅដល់​ពួកគេ​បាន​ចូល​ក្នុងផ្ទះ ហើយ​ឃាតករ​ក៏បាន​យក​ខ្សែភ្លើង​រឹត​ក​ជនរងគ្រោះ​សម្លាប់ ​និង​យក​ខ្សែពួរ​ចងដៃ​ចងជើង​បត់​ទៅក្រោយ រួច​យក​ភួយ​មក​រុំ​និង​ចងខ្សែរ​ពី​ក្រៅ​មួយ​ជាន់​ទៀត។

    បន្ទាប់មក​ច្រកចូល​ក្នុង​ថង់​ធំ រួច​លើ​ដាក់​លើ​តួ​ម៉ូតូ​ខាងមុខ​របស់​ជនរងគ្រោះ ដឹក​យកទៅ​ទម្លាក់ចោល​នៅ​គំនរ​សំរាម​ក្នុងភូមិ​សាស្ត្រ​ខាងលើ​នៅ​ម៉ោង​ប្រហែល​ជិត​៦​ល្ងាច។​

    លុះ​ក្រោយមក​យក​ម៉ូតូ​ជនរងគ្រោះ​ទៅ​បញ្ចាំ ដើរលេង​ជក់​ថ្នាំ​ជាមួយ​មិត្តភក្តិ​ពេញ​មួយ​យប់​មួយថ្ងៃ ទើប​ទៅ​សម្រាក់​នៅផ្ទះ​ជីដូន​ស្ថិតនៅ​ផ្លូវ​វេ​ង​ស្រេង​មួយ​យប់។ ​ព្រឹក​ឡើង​ថ្ងៃទី​១៧ ​វិច្ឆិកា ​២០១៦ ​ឃាតករ​នៅ​មិន​សុខ ខ្លាច​សមត្ថកិច្ច​ចាប់បាន​ក៏​គេចខ្លួន​ទៅផ្ទះ​ជីដូន​ខាង​ឳ​ពុក​ចុង​ម្នាក់ទៀត នៅ​ស្រុក​កោះធំ ខេត្តកណ្តាល តែ​ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ស្រាវជ្រាវ​តាម​ទៅ​ចាប់បាន​នៅ​ទីនោះ​តែម្តង​។

    ឃាតករ​បាន​ឆ្លើយ​ដោយ​ក្លាហាន​បន្ថែមថា ដោយសារ​កន្លងមក​ខ្លួន​ជំពាក់​លុយ​គេ ​២០០​ ដុល្លារ​ផង និង​ដោយសារ​ប្រើប្រាស់​គ្រឿងញៀន​ជាប់​ជាប្រចាំ​ផង ទើប​ធ្វើ​ឱ្យ​ខ្លួន​គិត​អី​មិន​ចេញ ក៏​ដាច់ចិត្ត​សម្លាប់​ជនរងគ្រោះ​ដើម្បី​ប្លន់​យក​ទ្រព្យសម្បត្តិ​យ៉ាង​ដូច្នេះ​តែម្តងទៅ៕

adverise with khmeread

មតិយោបល់