adverise with khmeread 0

ទើបតែ​សុគត​ស្តេច​ភូមិបុល ឥឡូវ​ព្រះមហា​ក្សត្រិយ៍​យាង​ចូល​មន្ទីរពេទ្យ​ព្យាបាល​រោគ​រលាក​សួត​

    ​ព្រះបរមរាជវាំង​បានប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ព្រះមហា​ក្សត្រិយ៍​ថៃ សិរី​គីត (Sirikit) កំពុង​ត្រូវបាន​ព្យាបាល​រោគ​រលាក​សួត​ក្នុង​មន្ទីរពេទ្យ​។ 

​    ​យោងតាម​សេចក្តីថ្លែងការណ៍​ពី​ការិយាល័យ​រាជវាំង​បានឱ្យដឹងថា ព្រះមហា​ក្សត្រិយ៍​អង្គ​នេះ​កំពុង​ទទួល​ការព្យាបាល​ជំងឺ​សួត និង​គ្រុនក្តៅ​តាំងពី​ថ្ងៃ​ពុធ​មកម្ល៉េះ ប៉ុន្តែ​ស្ថានភាព​ជំងឺ​របស់​ទ្រង់​បាន​ធូរស្បើយ​ខ្លះ​ហើយ​។ 

​    ​កាសែត​បាងកក​ប៉ុស្តិ៍​បាន​រាយការណ៍​ថា វេជ្ជបណ្ឌិត​របស់​ទ្រង់​បាន​និយាយថា ព្រះមហា​ក្សត្រិយ៍​កើត​គ្រុនក្តៅ ប៉ុន្តែ​នៅ​ដឹង​ព្រះកាយ​ធម្មតា​។ ក្រុម​វេជ្ជបណ្ឌិត​បាន​ណែនាំ​ក្សត្រិយ៍​ព្រះជន្ម ៨៤ វស្សា​អង្គ​នេះ​ឱ្យទទួល​ការពិនិត្យ​បន្ថែម​នៅ​មន្ទីរពេទ្យ King Chulalongkorn Memorial Hospital កន្លែង​ដែល​ទ្រង់​កំពុង​ទទួល​ការព្យាបាល​ជាមួយ​ថ្នាំ​អង់​ទី​ប៊ី​អូ​ទិ​ក​៕

ប្រភព៖ បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់