adverise with khmeread Untitled 1

កាំជ្រួច​នុយក្លេអ៊ែរ​ថ្មី​ចុងក្រោយ​របស់​រុស្ស៊ី​មាន​សមត្ថភាព​អស្ចារ្យ​មិនគួរ​ឱ្យ​ជឿ ហោះ​ពី​រុស្ស៊ី​មក​អង់គ្លេស​ប្រើពេល​តែ ១៣ នាទី​ប៉ុណ្ណោះ​

    ​កំពូល​អាវុធ​ថ្មី​ចុងក្រោយ​បំផុត​របស់លោក​ប្រធានាធិបតី​វ្ល៉ា​ឌី​មៀរ ពូ​ទីន មាន​ល្បឿន​លឿន​រហូតដល់​ថ្នាក់​គ្មាន​អាវុធ​ណា​អាច​បាញ់​ទម្លាក់​ទាន់​នោះឡើយ ហើយ​វា​នឹង​លុកលុយ​គ្រប់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​របស់​អង្គការ​ណា​តូ​ទាំងអស់​។​

​    ​ការ​បង្អួត​អាវុធ​របស់​រុស្ស៊ី​នេះ​ធ្វើឡើង​ដោយ​ក្រុមហ៊ុន​ផលិត​អាវុធ Tactical Missiles Corporation របស់​រុស្ស៊ី ដែល​បង្ហាញ​ព័ត៌មាន​លម្អិត​ជាច្រើន​អំពី​អាវុធ​ថ្មី​មួយ​នេះ​។ 

​    ​ល្បឿន​មិនគួរ​ឱ្យ​ជឿ​របស់​អាវុធ​នេះ​គឺ​មានន័យថា​វា​អាច​ហោះ​ពី​ចម្ងាយ ១.៤២០ គីឡូម៉ែត្រ​ក្នុង​ល្បឿន​ជាង ៦៤០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ពី​មូលដ្ឋាន​កាំជ្រួច​នុយក្លេអ៊ែរ​ក្នុង​តំបន់ Kaliningrad របស់​រុស្ស៊ី​មក​ទីក្រុង​ឡុង​ដ៍​ប្រើពេល​តែ ១៣ នាទី​ប៉ុណ្ណោះ​។ 

​    ​ពូ​ទីន​បានធ្វើ​តេស្ត​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​លឿន​ជាង​សំឡេង​កាលពីដើម​ឆ្នាំនេះ​ជាមួយ​ការបាញ់​កាំជ្រួច​ចេញពី​មូលដ្ឋាន Yasny Launch Base ក្នុងប្រទេស​រុស្ស៊ី​។ 

​    ​កាំជ្រួច​នុយក្លេអ៊ែរ​លឿន​ជាង​សំឡេង​នេះ​ត្រូវបាន​ប្រសិទ្ធ​នាម​ថា Object 4202 និង​ត្រូវបាន​គេ​ស្គាល់​ដែរ​ថា Hypersonic Glider Vehicle​។ 

​    ​កាំជ្រួច​នុយក្លេអ៊ែរ​ថ្មី​នេះ​ត្រូវបាន​បង្កើតឡើង​ដើម្បីឱ្យ​ឈរ​នៅ​លេខ​មួយ ពីលើ​កាំជ្រួច​នុយក្លេអ៊ែរ​ខ្លាំង​បំផុត​នាពេល​បច្ចុប្បន្ន គឺ "Satan 2"​។ 

​    ​រូបភាព​កាំជ្រួច​នុយក្លេអ៊ែរ "Satan 2" ត្រូវបាន​បង្ហាញ​កាលពី​ខែ​មុន ខណៈដែល​អាវុធ​នេះ​ត្រូវគេ​និយាយថា​អាច​បំផ្លាញ​រដ្ឋ​តិច​សាស់ និង ប្រទេស​បារាំង​មួយ​ទាំងមូល​។ 

​    ​ខណៈដែល​លោកពូ​ទីន​កំពុង​ល្អូកល្អិន​ជាមួយ​ប្រធានាធិបតី​អាមេរិក​ថ្មី ដូ​ណា​ល់ ត្រាំ ប្រទេស​សមាជិក​អង្គការ​ណា​តូ​ឯណេះ​វិញ​កំពុង​ភ័យ​បញ្ឈរភ្នែក ខ្លាចក្រែង​រុស្ស៊ី​ព្រលែង​មួយគ្រា​ប់​ចូលមក​ប្រទេស​ខ្លួន​។ 

​    ​លោក​ត្រាំ​បាន​រិះគន់​អង្គការ​ណា​តូ​ថា "​លែង​បានការ​" អំឡុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់គាត់ ហើយ​ណា​តូ​ឥឡូវ​កំពុង​បារម្ភ​ថា​លោក​ត្រាំ​នឹង​ដក​អាមេរិក​ចេញពី​សម្ព័ន្ធមិត្ត​ណា​តូ​ទាំងស្រុង ដោយ​ទុកឱ្យ​អឺរ៉ុប​ងាយ​ប្រឈម​ការ​គំរាម​ពី​រុស្ស៊ី​។​

​    ​អង្គការ​ណា​តូ​បាន​ត្រៀម​សេណា​រី​យ៉ូ​អាក្រក់​ទុកជាមុន​រួចជាស្រេច​អស់​ទៅហើយ ខណៈដែល​បណ្តា​ប្រទេស​ជាប់​ព្រំដែន​រុស្ស៊ី​បាន​ត្រៀមកម្លាំង​រង់ចាំ​ការ​លុកលុយ​របស់​រុស្ស៊ី​៕

ប្រភព៖ ដេលីស្ដា

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់