adverise with khmeread Untitled 1

ពួក​អឺរ៉ុប​កម្ចាត់​ថាមពល​អវិជ្ជមាន​ចេញពីផ្ទះ​ដោយ​ប្រើ​វិធី​សាមញ្ញ​បែបនេះ​

    ​ពិតណាស់ ថាមពល​មិនល្អ​អាច​ប៉ះពាល់​ដល់​គ្រួសារ​របស់​អ្នក សត្វ​ចិញ្ចឹម និង​រាល់​វត្ថុ​អ្វីៗ​ទាំងអស់​ក្នុងផ្ទះ​របស់​អ្នក​។​

​    ​អ្នក​អាច​កម្ចាត់​ថាមពល​ចង្រៃ​ទាំងនោះ​តាមរយៈ​ក្បួន​បណ្តេញ​ឧបទ្រព​អ៊ឺរ៉ុប​ខាងក្រោម​នេះ​។​

​    ​* អ្វីដែល​អ្នកត្រូវការ​៖
​    ​- កែវ​ថ្លា ១
​    ​- ទឹកខ្មេះ​
​    ​- អំបិល​
​    ​- ទឹក​

​    ​ចាក់ទឹក​ចូល​កែវ បន្ទាប់មក​លាយ​អំបិល​និង​ទឹកខ្មេះ​ចូល​។ ហើយ​អ្នកយក​កែវ​ដាក់​កន្លែង​ណា ដែល​អ្នក​ច្រើនតែ​ចំណាយពេល​នៅ​ទីនោះ និង​កន្លែង​ដែល​មនុស្ស​ឧស្សាហ៍​ទៅ​ទីនោះ​។ ទុកចោល ២៤ ម៉ោង ហើយ​ចាំ​មើលថា​តើ​អំបិល​ប្រតិកម្ម​យ៉ាងណា​។ ប្រសិនបើ​អំបិល​កើនឡើង​បន្ទាប់ពី ២៤ ម៉ោង​លាង​កែវ​ហើយ​ធ្វើ​ម្ដងទៀត ធ្វើ​រហូតដល់​តែ​អំបិល​លាយ​ក្នុង​ទឹក​លែង​កើនឡើង​តទៅទៀត​។ ពេល​អនុវត្ត​ពីរ​បី​ថ្ងៃ ហើយ​សង្កេតឃើញ​លែងមាន​កំហាប់​អំបិល​កើនឡើង នោះ​បានន័យថា​អស់​ថាមពល​អវិជ្ជមាន​ហើយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់