adverise with khmeread Untitled 1

ផ្ល​យ​មេ​វេ​ឌ័​រ​ក្លាយជា​មនុស្ស​ល្បី​ទីមួយ​ក្នុង​វិស័យ​កីឡា ដែល​ឆ្លៀត​ចូល​សួរសុខទុក្ខ​ប្រធានាធិបតី​ជាប់ឆ្នោត​ត្រាំ​នៅ​អគារ Trump Tower

    ​ភ្ញៀវកិត្តិយស​ដ៏​គួរឱ្យភ្ញាក់ផ្អើល​ម្នាក់​ដែល​លោក​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​ដូ​ណា​ល់​ត្រាំ​បានទទួល​កាលពី​ថ្ងៃ​ពុធ គឺជា​ជើងឯក​ប្រដាល់​ដ៏​ល្បីឈ្មោះ​គឺ​ផ្ល​យ មេ​វេ​ឌ័​រ​។​

​    ​ចាប់តាំងពី​លោក​ត្រាំ​បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​កាលពី​សប្តាហ៍​មុន អ្នកនយោបាយ​ជាច្រើន និង​អ្នកជំនួញ​ត្រូវបាន​គេ​ប្រទះឃើញ​ចូលទៅក្នុង​អគារ Trump Tower ដើម្បី​ជួប​មហាសេដ្ឋី​ពាន់​លាន​រូបនេះ​។​

​    ​ប៉ុន្តែ​មេ​វេ​ឌ័​រ​គឺជា​អត្ត​ព​លិ​ក​តែ​ម្នាក់​គត់​ដែល​មកទល់​ឥឡូវ​ទើបតែ​ត្រូវបាន​គេ​ឃើញ​មកជួប​ប្រធានាធិបតី​មកពី​បក្ស​សាធារណរដ្ឋ​រូបនេះ​ទេ​។​

​    ​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​ប្រាំ​ប្រភេទ​ទម្ងន់​វ័យ ៣៩ ឆ្នាំ​រូបនេះ​បាន​ថតរូប​ដោយ​ឈរ​នៅ​កណ្តាល​លោក​ប្រធានាធិបតី និង​កូនប្រុស​របស់លោក​គឺ​លោក Donald Trump Jr នៅ​ការិយាល័យ​មួយ​នៅក្នុង​អគារ Trump Tower​។​

​    ​រូបភាព​ដែល​បង្ហាញ​ពី​អ្នក​ទាំងបី​ញញឹម ត្រូវបាន​ចែករំលែក​ដោយ​លោក Donald Trump Jr កាលពី​យប់​ថ្ងៃ​ពុធ​។ គាត់​បាន​សរសេរ​នៅលើ Twitter ថា "​ផ្ល​យ​មេ​វេ​ឌ័​រ​បាន​មកលេង​គ្រួសារ​ត្រាំ ពិតជា​អស្ចារ្យ​ណាស់​ថ្ងៃនេះ​។ គាត់​ជា​កីឡាករ​ប្រដាល់​ឆ្នើម​គ្រប់​ជំនាន់​ម្នាក់​"​។​

​    ​គេ​នៅ​មិនទាន់​ច្បាស់​នៅឡើយ​ថា​តើ​មេ​វេ​ឌ័​រ​បាន​បោះឆ្នោត​ឬ​យ៉ាងណា ខណៈ​គាត់​មិនដែល​និយាយ​ជា​សាធារណៈ​ថា​តើ​គាត់​គាំទ្រ​លោក​ដូ​ណា​ល់​ត្រាំ លោកស្រី​ហ៊ីល​ឡា​រី​គ្លី​ន​តុ​ន​៕

ប្រភព៖បរទេស

adverise with khmeread

មតិយោបល់