adverise with khmeread Image 3

កាន់កាំបិតខ្វែវចូលផ្ទះមេភូមិត្រូវម្ចាស់ផ្ទះចាប់ខ្លួនប្រគល់ឲ្យប៉ូលិស

ស្ទឹងត្រែង ៖ បុរសម្នាក់ត្រូវបានម្ចាស់ផ្ទះចាប់ខ្លួនប្រគល់ឲ្យប៉ូលិសប៉ុស្តិ៍ស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នៅថ្ងៃទី ២៨ វិច្ឆិកាឆ្នាំ២០១៥ វេលាម៉ោង៦និង១០នាទីល្ងាចបន្ទាប់ពីយកកាំបិតខ្វែវចូលក្នុងបរិវេណផ្ទះមេភូមិដោយគ្មានការអនុញ្ញាត។

ប៉ូលិសខេត្តស្ទឹងត្រែងបានឲ្យដឹងថា តាមបញ្ជាររបស់លោកស្រីព្រះរាជអាជ្ញាឱ្យធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ម៉ាត់ សុខភេទប្រុស អាយុ២២ឆ្នាំ នៅចំណុចភូមិអន្លុងក្រមួន ឃុំស្រែឬស្សី ស្រុកថាឡាបរិវ៉ាត់ ស្តីពីបទៈ រំលោភលើលំនៅដ្ឋាន ដោយនាំមកជាមួយនូវអាវុធសាមញ្ញ (កាំបិតខ្វាវដងវែង)ចូល មកក្នុងបរិវេណផ្ទះឈ្មោះ ញ៉ែម ខេម ភេទប្រុសអាយុ៥១ឆ្នាំដែល ជាមេភូមិអន្លុងក្រមួន ដោយមិនមានការអនុញ្ញាត។

បច្ចុប្បន្នប៉ូលិសបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

 

adverise with khmeread

មតិយោបល់