កណ្តាល៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូបុកម៉ូតូបណ្តាលឲ្យស្លាប់ម្នាក់និងរបួស២នាក់កាលពីថ្ងៃទី១៦មករា២០១៦វេលាម៉ោង១និង៣៥នាទីនៅចំណុចផ្លូវលេខ២១ភូមិទួលក្រសាំង ឃុំរកាខ្ពស់ស្រុកស្អាង ខេត្តកណ្តាល។
ប៉ូលិសនិយាយថា ហេតុការណ៍នេះបង្កដោយម៉ូតូម៉ាក់ STR ពណ៍ខៀវពាក់ស្លាកលេខ ភ្នំពេញ 1BQ -9014បើកបរដោយ ឈ្មោះ ចាន់ធី ចាន់ថុល ប្រុស អាយុ២១ឆ្នាំ ទីលំនៅភូមិព្រែករុន ឃុំព្រែកគយនិងអ្នករួមដំណើរ១នាក់ប្រុសមិនស្គាល់ឈ្មោះ( រងរបួសធ្ងន់) បញ្ជូនទៅមន្ទីរពេទ្យក្រុងភ្នំពេញបើកពីទិសខាងជើងទៅត្បូងបានបុកជាមួយ ម៉ូតូម៉ាក គុប ជ្រុង90ពណ៌ទឹក ប៉ិច ស្លាក លេខ កណ្តាល 1E- 6526។បើកបរដោយ ឈ្មោះឌី ណាវី ប្រុសអាយុ26ឆ្នាំ ទីលំនៅភូមិព្រែករុន ឃុំព្រែកគយស្រុកស្អាងខេត្តកណ្តាលស្លាប់នៅនិងកន្លែងកើតហេតុ
បានបើកទិសខាងត្បូងទៅជើង ។
ប៉ូលិសបន្តថា នៅវេលាម៉ោងខាងលើជនរងគ្រោះបានបើកម៉ូតូសំដៅទៅធ្វើការនៅរោងចក្រផលិតបំពង់ជរ័ទុយោនៅភូមិទួលក្រសាំង។លុះកមដល់ចំណុចកើតហេតុក៏បានបុកជាមួយម៉ូតូម៉ាកSTRបើកពីជើងទៅត្បូងបណ្តាលឲ្យជនរងគ្រោះឈ្នោះឌី ណាវីបានស្លាប់នៅនិងកន្លែងកើតហេតុតែម្តង៕
