Untitled 1

បុរស​ចិន​ខ្លាំង​មែន បង្កើត​កម្មវិធី musical.ly វាយលុក​បាន​ទីផ្សារ​អា​មេ​រិ​ក​ទាំងមូល ហើយ​អ្នកលេង​ក៏​អាច​រកចំណូលបាន​រាប់ម៉ឺន​ដុល្លារ​ដែរ​

    ​ជាមួយ​អ្នកប្រើប្រាស់​ជាង ១០០ លាន​នាក់ កម្មវិធី musical.ly គឺជា​កម្មវិធី​បណ្តាញ​សង្គម​ចេញ​មកពី​ប្រទេស​ចិន​ដំបូង​គេ ដែល​កំពុង​ត្រូវប៉ាន់​ខ្លាំង​នៅ​សហរដ្ឋអាមេរិក​។ បណ្តាញ​សង្គម​នេះ​គឺ​ពោរពេញ​ទៅដោយ​ក្មេងស្រី​ជំទង់ និង​រូប​មុខមាត់​គួរឱ្យ​អស់សំណើច​ជាច្រើន​ដែល​ថត​ដាក់​ក្នុង​កាមេរ៉ា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន ខណៈ​ពួកនាង​ច្រៀង​ធ្វើ​មាត់​តាម​បទ​ដែល​កំពុង​ល្បី​ជាច្រើន​។​

​    ​រូបមន្ត​របស់ App នេះ​ពិតជា​ដំណើរការបាន​យ៉ាង​រលូន​។ Musical.ly បាន​ទាក់ទាញ​តារា​ល្បីៗ​ដូចជា Ariana Grande ជាដើម​ហើយ​ក៏បាន​សហការ​ជាមួយ​ក្របខ័ណ្ឌ NFL និង​បាន​ជំ​រុញឱ្យ​យុវវ័យ​អាមេរិក​មួយចំនួន​ក្លាយជា​តារា​ល្បី​អន​ឡាញរ​កលុយ​បាន​រាប់ម៉ឺន​ដុល្លារ​។​

​    ​សហ​ស្ថាបនិក​វ័យ ៣៧ ឆ្នាំ​លោក Alex Zhu និយាយថា គាត់​ទទួលបាន​ការជំរុញ​ទឹកចិត្ត​ឱ្យ​បង្កើត​កម្មវិធី​នេះ​គឺ​នៅពេល​គាត់​បាន​អង្គុយ​ក្បែរ​ក្រុម​យុវវ័យ​នៅលើ​រថភ្លើង​មួយ​ក្នុង​រដ្ឋ California ដែល​នៅពេលនោះ​គាត់​កំពុងធ្វើការ​។​

​    ​គាត់​បាន​ប្រាប់ CNNMoney ថា "​ពាក់កណ្តាល​នៃ​ពួកគេ​បាន​ស្តាប់​ចម្រៀង​តាម​កាស់ ហើយ​ពាក់កណ្តាល​ទៀត​បាន​ថតរូប ឬក៏​វីដេអូ ហើយ​លេងសើច​ដាក់គ្នា​ទៅវិញទៅមក​។ ពួកគេ​ចូលចិត្ត​តន្ត្រី វីដេអូ និង​បណ្តាញ​សង្គម​...​ហេតុអ្វី​បានជា​យើង​មិន​រួមបញ្ចូល​របស់​ទាំងបី​នេះ​ទៅក្នុង​ផលិតផល​តែមួយ​?"​។​

​     គាត់ និង​ក្រុម​របស់គាត់​នៅ​ទីក្រុង​សៀង​ហៃ​បាន​បង្កើត​កម្មវិធី​នេះ​ជា​ភាសា​អង់គ្លេស និង​ចិន​។ នៅពេល​ការទាញយក​កម្មវិធី​នៅ​សហរដ្ឋអាមេរិក​បានចាប់ផ្តើម ពួកគេ​បានសម្រេច​ចិត្ត​ផ្តោត​តែ​លើ​ទីផ្សារ​មួយ​នេះ​។ ឥឡូវនេះ អាមេរិក​គឺជា​កន្លែង​ដែល​អ្នកប្រើប្រាស់​កម្មវិធី​នេះ​មាន​ច្រើនជាងគេ​។​

​    ​លោក Zhu បាន​ពណ៌នា​យុវវ័យ​អាមេរិក​ជា "​ទីផ្សារ​មាស​" សម្រាប់​បណ្តាញ​សង្គម​ថ្មី​។ គាត់​បាន​និយាយថា "​ពួកគេ​មាន​ពេលវេលា និង​មាន​ភាព​ច្នៃប្រឌិត ហើយ​ពួកគេ​ចែករំលែក​រឿង​ទាំងអស់​នៅ​គ្រប់ពេលវេលា​នៅលើ​បណ្តាញ​សង្គម​មិន​ថា​នៅ​សាលា និង​នៅលើ​រថយន្តក្រុង​"​។​

​    ​លោក​ក៏បាន​និយាយទៀតថា យុវវ័យ​ចិន​មមាញឹក​ខាង​សិក្សា​ខ្លាំង​នៅ​សាលា ដោយសារ​សម្ពាធ​ពី​ប្រព័ន្ធ​អប់រំ​ចិន​ទើប​មាន​ចំនួន​អ្នកប្រើប្រាស់​តិច​។​

​    ​ទោះយ៉ាងណា ងាក​មក​សង្កេត​អ្នកប្រើប្រាស់​កម្មវិធី​នេះ​វិញ​គេ​ឃើញថា អ្នក​ដែល​ល្បីឈ្មោះ​ជាងគេ​គឺ​យុវតី​វ័យ ១៥ ឆ្នាំឈ្មោះ Ariel Martin មកពី​រដ្ឋ Florida​។ នាង​ជា​អ្នកប្រើប្រាស់​កម្មវិធី musical.ly មុនគេ ហើយ​មាន​ចំនួន Follower ដល់​ទៅ ១៤ លាន​នាក់​។​

​    ​ដោយ​ប្រើ​កម្មវិធី​ក្រោម​ឈ្មោះ "BabyAriel" នាង Martin ត្រូវបាន​ទទួលស្គាល់ថា​ជា​អ្នក​នាំអាទិ៍​ឱ្យ​កម្មវិធី musical.ly ល្បីល្បាញ ដោយ​ក្នុង​វីដេអូ​របស់​នាង​មានការ​បញ្ចេញ​កាយវិការ​តាម​បទ​ចម្រៀង ដោយ​ប្រើ​កាយវិការ​មុខមាត់​គួរឱ្យ​ស្រឡាញ់ និង​ផ្លាស់​ទី​កាមេរ៉ា​ដើម្បី​ចាប់​មុំ​ថត​ឱ្យ​រឹតតែ​ស៊ី​នឹង​ចង្វាក់​បទ​ដែល​នាង​កំពុង​ច្រៀង​ត្រាប់​តាម​។​

​     កេរ្តិ៍ឈ្មោះ​របស់ Martin នៅក្នុង​កម្មវិធី musical.ly បាន​ជួយ​នាង​ឱ្យ​ទទួលបាន​អ្នក Subscribe នៅលើ YouTube និង Instagram យ៉ាងច្រើន​ហើយ​នាង​ថែមទាំង​មាន​ទំនិញ​ម៉ាក​ផ្ទាល់ខ្លួន​ទៀតផង​។ អ្វីដែល​ពិសេស​នោះ​គឺ នាង​ទទួលបាន​ការឧបត្ថម្ភ​ពី​ក្រុមហ៊ុន Coke និង Nordstrom ខណៈ​នាង​ទើបតែ​មាន​វ័យ ១៥ ឆ្នាំ​៕ 

 

អ្នកនឹងចូលចិត្ត

មតិយោបល់