adverise with khmeread Untitled 1

កំពូល​អ្នក​កម្ចាត់​កំប៉េះគូថ​ជ្រួញ​ដោយសារ​ខ្លាញ់​តាមពិត​គឺ​ទឹកខ្មេះ​ប៉ោម​សោះ​!

    ​គ្រាន់តែ​អនុវត្តន៍ ៣ ដង​ក្នុង​មួយ​សប្ដាហ៍ លោកអ្នក​នឹង​លែង​អៀនខ្មាស់​រឿង​គូថ​ជ្រួញ​ដោយសារ​ខ្លាញ់ ហើយ​អាច​គេង​ហាលថ្ងៃ​នៅ​មាត់សមុទ្រ​យ៉ាង​មាន​ទំនុកចិត្ត​។​

​    ​មាន​ផលិតផល​ជាច្រើន​លក់​នៅ​ទីផ្សារ​ដើម្បី​កម្ចាត់​ខ្លាញ់​គូថ​និង​ភ្លៅ ប៉ុន្ដែ​វា​មិន​ដូច​អ្វីដែល​គេ​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍​ឡើយ ហើយ​ក្នុងករណីនេះ​លោក​អាច​សាកល្បង​វិធីសាស្ត្រ​ធម្មជាតិ​បាន​។​

​    ​លោកអ្នក​ត្រូវការ​តែ​គ្រឿងផ្សំ​តែ ២ ប៉ុណ្ណោះ ហើយ​ស្ត្រី​មាន​វា​នៅក្នុង​ផ្ទះ​ទាំងអស់​។​

​    ​* អ្វីដែល​អ្នកត្រូវការ​នោះ​គឺ​៖
​    ​- លេលាប​ខ្លួន ១/៤ នៃ​ពែង​
​    ​- ទឹកខ្មេះ​ប៉ោម ១ ស្លាប​ព្រាប​បាយ​។​

​    ​លាយ​គ្រឿងផ្សំ​បញ្ចូល​គ្នា បន្ទាប់មក​យក​កន្សែង​មួយ​ជ្រលក់​ទឹកកក ឬ​ទឹក​ត្រជាក់ ហើយ​ដាក់​នៅ​កន្លែង​ណា​ដែលមាន​ខ្លាញ់​ដូចជា​គូថ និង​ភ្លៅ​ជាដើម​។ បន្ទាប់មក​ដក​កន្សែង​ចេញ រួច​យក​សំឡី​បៀក​លេ​បិត​លើ​កន្លែង​មាន​ខ្លាញ់​។ បន្ទាប់មក​យក​ក្រដាស​អាលុយមីញ៉ូម​រុំ​លើ​សំឡី​នោះ​។​

​    ​ទុកចោល ១០ ទៅ ១៥ នាទី​សឹម​លាង​ទឹក​ចេញ ដើម្បី​មាន​ប្រសិទ្ធភាព​អនុវត្តន៍​រាល់ថ្ងៃ ឬ​ត្រឹម ៣ ដង​ក្នុង​សប្ដាហ៍​ប្រសិនបើ​អ្នក​គ្មាន​ពេល​៕

ប្រភព៖ healthcareportal365

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់