adverise with khmeread Untitled 1

សិស្ស​កូរ៉េខាងត្បូង​ជាង ៦០ ម៉ឺន​នាក់​ចាប់ផ្តើម​ប្រឡង​បាក់​ឌុប ខណៈ​ឪពុកម្តាយ​និង​សាច់ញាតិ​នាំគ្នា​ទៅ​អុជ​ធូប​បន់ស្រន់ ហើយ​នៅមាន​រឿង​មិនគួរ​ឱ្យ​ជឿ​ជាច្រើន​ទៀត​បាន​កើតឡើង​ម្សិលមិញ​នេះ​

    ​ទីផ្សារ​ហិរញ្ញវត្ថុ​បាន​បិទ និង​រាល់​មធ្យោបាយ​ធ្វើដំណើរ​ត្រូវបាន​ផ្អាក​ខណៈ​សិស្ស​នៅ​កូរ៉េខាងត្បូង​បាន​ចូល​បន្ទប់​ប្រឡង​ដើម្បី​សម្រេច​អនាគត​របស់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​។​

​    ​សិស្ស​ជាង ៦០ ម៉ឺន​នាក់​បាន​ចំណាយពេល​ដ៏​តានតឹង​ចំនួន ៨ ម៉ោង​ដើម្បី​សម្រេច​អនាគត​របស់​ពួកគេ​ថា​តើ​ពួកគេ​នឹង​អាច​ចំណាយពេល​វេលា​បួន​ឆ្នាំ​នៅ​ថ្នាក់​មហាវិទ្យាល័យ​បាន​ឬ​យ៉ាងណា ជាមួយ​ឪពុកម្តាយ​របស់​ពួកគេ​ដែល​ពោរពេញ​ទៅដោយ​ក្តីបារម្ភ​បានធ្វើ​ដំណើរ​ទីសក្ការៈ​ដើ​ម្បី​បន់ស្រន់​ដល់​កូនៗ​របស់​ពួកគេ​។​

​    ​សិស្ស​ទាំងអស់​ដោយ​រួមមាន​ទាំង​សិស្ស​ត្រួតថ្នាក់ បានទទួល​ការជូន​ពរ​ដ៏​កក់ក្តៅ និង​រង្វាន់​ជា​បាយដំណើប ដែល​នេះ​តំណាងឱ្យ​សំណាងល្អ​។​

​    ​អ្នក​មីង Kim Yong-woo វ័យ ៥៩ ឆ្នាំ ដែល​បាន​ចូលរួម​បន់ស្រន់​ឱ្យ​កូន​គាត់​ជួប​សំណាងល្អ​នៅឯ​ព្រះវិហារ​បាន​និយាយថា "​កូនប្រុស​តូច​របស់ខ្ញុំ​នឹង​ប្រឡង​ជា​លើក​ទី​បី​។ អ្វីដែល​ខ្ញុំ​អាចធ្វើ​ក្នុងនាម​ជា​ម្តាយ​គឺ​បន់ស្រន់ ហើយ​ខ្ញុំ​បានមក​ទីនេះ​ដោយ​សង្ឃឹមថា កូន​ខ្ញុំ​អាច​តាំង​អារម្មណ៍​បានល្អ ហើយ​ទទួលបាន​ពិន្ទុ​ល្អ​ដែល​គាត់​ចង់បាន​"​។​

​    ​ការប្រឡង​ថ្នាក់ជាតិ ដែល​រួម​មានមុខ​វិទ្យា​គណិតវិទ្យា វិទ្យាសាស្ត្រ និង​តេស្ត​ភាសា គេ​ឃើញ​ចរាចរណ៍​ក្នុងប្រទេស​បាន​ជាប់គាំង​ស្ទើរ​ពាក់កណ្តាល​ប្រទេស​ជា​រៀងរាល់ឆ្នាំ​។​

​    ​រយៈពេល ២៥ នាទី នៅពេល​តេស្ត Listening ភាសា​អង់គ្លេស​ត្រូវបាន​ចាប់ផ្តើម ការហោះហើរ ឬ​ចុះចត​យន្តហោះ​ត្រូវបាន​ពន្យារពេល ហើយ​អ្នកបើកបរ​រថយន្តក្រុង​នៅក្បែរ​មណ្ឌល​ប្រឡង​ត្រូវបាន​ណែនាំ​មិនឱ្យ​ប្រើប្រាស់​ស៊ី​ភ្លេ​។​

​    ​រថយន្ត​ប៉ូលិស និង​ម៉ូតូ​ត្រូវបាន​យកមកប្រើ​ដើម្បី​អមដំណើរ​សិស្ស​ដែល​មក​ប្រឡង​យឺត​។ ទីផ្សារ​ហិរញ្ញវត្ថុ​បាន​បើក​មួយ​ម៉ោង​ក្រោយ​ការប្រឡង ហើយ​បុគ្គលិក​ការិយាល័យ​ត្រូវបាន​ណែនាំ​ឱ្យមក​ធ្វើការ​យឺត​ខុស​សព្វដង​ដើម្បី​អនុញ្ញាតឱ្យ​សិស្ស​ទៅកាន់​មណ្ឌល​ប្រឡង​បាន​យ៉ាង​រលូន​។​

​    ​នៅ​មណ្ឌល​ប្រឡង សិស្ស​ទាំងអស់​បានមក​ដល់​ក្នុង​ទឹកមុខ​ភ័យ​បារម្ភ​។​

​    ​យុវ​សិស្ស Lee Se-la វ័យ ១៩ ឆ្នាំ បានបង្ហាញ​អារម្មណ៍​របស់​ខ្លួ​នៅក្នុង​ការប្រឡង​ដែលមាន​រយៈពេល​វែង​នេះ​ថា "​ខ្ញុំ​នឹងមិន​បារម្ភ​ឡើយ ហើយ​ខ្ញុំ​នឹង​ប្រឡង​ឱ្យ​អស់ពី​សមត្ថភាព​ដើម្បី​ដោះស្រាយ​ចំណោទបញ្ហា​ក្នុងការ​ប្រឡង ព្រោះ​ខ្ញុំ​បាន​ត្រៀមខ្លួន​ទុក​រួចហើយ​"៕

ប្រភព៖ Reuters

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់