adverise with khmeread Untitled 1

នេះ​ជា​អ្វីដែល​នឹង​កើតឡើង​ពេល​អ្នក​បោះបង់ចោល​គ្រឿង​ស្រវឹង​បាន ២ សប្តាហ៍​

    ​ស្រា​បៀរ ស្រាស ស្រា​វី​ស្គី គ្រឿង​ស្រវឹង​ទាំងនេះ​គឺ​សុទ្ធតែជា​ជម្រើស​របស់​អ្នក​ផឹក ហើយ​ពេលព្រឹក​លោកអ្នក​នឹងមាន​បទពិសោធន៍​ដ៏​ជូរជត់​ដោយសារតែ​របស់​ទាំងនេះ​។ ប្រសិនបើ​អ្នក​ផឹក​វា អ្នក​នឹងមាន​រោគសញ្ញា​ដូចជា​ឈឺក្បាល វិលមុខ ចង់​ក្អួត អស់កម្លាំង​ល្ហិតល្ហៃ ខ្សោះ​ជាតិ​ទឹក ឈឺ​នេះ​ឈឺ​នោះ ហើយ​ទាំងនោះ​គឺជា​លទ្ធផល​នៃ​ការផឹក​ដាច់​យប់​របស់​អ្នក ជាហេតុ​ចាក់បាញ់ឆែវ​ទាំងយប់​ដល់​ព្រឹក​។​

​    ​ប៉ុន្ដែ​មានរឿង​អ្វី​កើតឡើង​ប្រសិនបើ​លោកអ្នក​ឈប់​ផឹកស្រា​រយៈពេល ២ សប្ដាហ៍​?

​    ​១. អ្នកនឹង​ស្រក​ទម្ងន់​
​    ​នៅ​អាមេរិក​ជា​មធ្យម​អ្នក​ផឹក​នឹង​ទទួល​កាល់​ឡូរី​ពី ២០០ ទៅ ៧០០ កាល់​ឡូរី​ក្នុង​ស្រា​រាល់ថ្ងៃ ជាហេតុ​ធ្វើឱ្យ​ឡើង​ទម្ងន់​។ ប្រសិនបើ​អ្នក​ឈប់​ផឹក​លោក​អ្នកនឹង​រំលង​កាល់​ឡូរី​ទាំងនោះ ហើយ​និង​ស្រក​ទម្ងន់​ផងដែរ​។​

​    ​២. អ្នក​នឹងមាន​កម្លាំង​ជាង​ពេល​ផឹកស្រា​
​    ​ពេល​អ្នក​ផឹកស្រា​វា​មិនបាន​ធ្វើឱ្យ​អ្នក​គេង​លក់​ស្រួល​ទេ ដោយ​សារជាតិ​អាល់កុល​នឹង​រំខាន​ដល់​ប្រព័ន្ធ​រាងកាយ​របស់​អ្នក ហើយ​នៅ​ព្រឹក​ឡើង​លោកអ្នក​នឹងមាន​អារម្មណ៍​អស់កម្លាំង​។ ហើយ​ប្រសិនបើ​អ្នក​ឈប់​ផឹក​ស្រាវ​រយៈពេល ២ សប្ដាហ៍​លោកអ្នក​នឹងមិន​មាន​ជាតិ​អាល់កុល​មក​រំខាន​ទេ​។​

​    ​៣. អ្នក​នឹងមាន​អារម្មណ៍​ប្រសើរឡើង​ជាង​មុន​
​    ​ជាតិ​អាល់កុល​ផ្សាភ្ជាប់​ទៅនឹង​ការ​ថប់​អារម្មណ៍ ដោយសារ​វា​ផ្លាស់ប្ដូរ​ផ្លូវចិត្ត​រាងកាយ​របស់​យើង​ជាមួយនឹង​ភាព​ស្ត្រេ​ស​។ នេះ​ក៏​ជា​មូល​ហេតុដែល​អ្នក​ផឹក​ភាគច្រើន ផឹក​ហើយ​តែងតែ​បង្ក​អំពើហិង្សា​។ ដោយឡែក​អ្នកខ្លះ​ផឹក​ហើយ​ថប់​អារម្មណ៍ កើត​ជំងឺ​ធ្លាក់​ទឹកចិត្ត និង​ទួញ​សោក​។ ការដែល​ឈប់​ផឹកស្រា​រយៈពេល ២ សប្ដាហ៍​លោកអ្នក​នឹងមិន​មាន​អាកា​រៈទាំង​នេះឡើយ​។​

​    ​៤. គណនី​ធនាគារ​របស់​អ្នកនឹង​អរគុណ​អ្នកខ្លាំង​តែម្ដង​
​    ​តើ​អ្នក​ដែល​ឆ្ងល់​អត់ថា​ហេតុអ្វី​បានជា​កុង​ធនាគារ​បស់​អ្នក​មិនដែល​សល់​លុយ​សោះ រាល់ពេល​អ្នក​ផឹក​ម្ដងៗ​។ ជាពិសេស​អ្នក​ដែល​ធ្វើការ​មាន​ប្រាក់ខែ​ទ្រឹង ចុងខែ​មិនទាន់​ផង ស៊ី​មី​កញ្ចប់ នោះ​គឺ​ដោយសារ​ផឹកស្រា​។ ថ្វីបើ​វា​ធ្វើឱ្យ​អ្នក​ជួបជុំ​មិត្តភក្តិ​និង​សប្បាយ​ជុំគ្នា ប៉ុន្ដែ​វា​ធ្វើឱ្យ​អ្នកក្រ​. ជាពិសេស​ផឹក​ហើយ​ធ្វើឱ្យ​ខូចសុខភាព ត្រូវយក​ប្រាក់​ទៅ​មើលជំងឺ និង​មិនដែល​ចំណេញ​សូម្បី​តែមួយ​សេន​។ ឧទាហរណ៍ ៖ លោកអ្នក​ផឹកស្រា​មួយ​យប់​អស់ ១០០ ដុល្លារ​ក្នុង​មួយ​សប្ដាហ៍ ប្រសិនបើ​អ្នក​ឈប់​ផឹកស្រា​រយៈពេល ២ សប្ដាហ៍​លោកអ្នក​សល់​ប្រាក់​ទុក​ក្នុង​ធនាគារ ២០០ ដុល្លារ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់