adverise with khmeread Unnamed %283%29

ថ្លើមធំ​!!! ជនសង្ស័យ ៦ ​នាក់​ស្លៀកពាក់​ជា​ប៉ូលិស​ជំរិត​ទារលុយ​ពី​ឡាន​ដឹកឈើ​ត្រូវបាន​វ៉ៃខ្នោះ​

    ក្រចេះ ៖ កម្លាំង​វរៈ​ការពារ​ព្រំដែន​គោគ​៦១៩​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៦​នាក់​ពាក់​ព​ន្ធ័​ករណី​ក្លែងខ្លួន​ជា​កម្លាំង​ប៉ូលិស​ក្រសួងមហាផ្ទៃ​ដើ​ម្បី​ជំរិត​ទារប្រាក់​ពី​ម៉ូតូ និង​ឡាន​ដឹក​ឈើ​កូន​ក្រឡឹង នៅ​ចំណុច​គីឡូម៉ែត្រ​៨៨ ភូមិ​ជើ​ង​ឃ្លូ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ​នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ២០១៦​ វេលា​ម៉ោង​៩ និង​៣០​នាទី យប់។​

    ប៉ូលិស​និយាយថា ជនសង្ស័យ ១/​ឈ្មោះ វ៉ាន់ វាសនា ភេទ​ប្រុស អាយុ​២២​ឆ្នាំ (​ពាក់​ឯកសណ្ឋាន​ថ្នាក់​អនុសេនីយ៍ឯក គ្មាន​អត្តលេខ​, ២/​ឈ្មោះ វ៉ាន់ សង្ហា ភេទ​ប្រុស អាយុ​២០​ឆ្នាំ (​ពាក់​ឯកសណ្ឋាន​ថ្នាក់​អនុសេនីយ៍ត្រី គ្មាន​អត្តលេខ​), ៣/​ឈ្មោះ ម៉ៅ ជីវ៉ា ភេទ​ប្រុស អាយុ​២០​ឆ្នាំ (​ពាក់​ឯកសណ្ឋាន​ថ្នាក់​អនុសេនីយ៍ត្រី គ្មាន​អត្តលេខ​) អ្នក​ទាំងបី​រស់នៅ​ភូមិ​ល្វា ឃុំ​កំពង់​ឬ​ស្សី ស្រុក​ពោធិ​រៀង ខេត្តព្រៃវែង​, ៤/​ឈ្មោះ វ៉ាន់ សំណាង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ (​ពាក់​ឯកសណ្ឋាន​ថ្នាក់​អនុសេនីយ៍ត្រី គ្មាន​អត្តលេខ​) រស់នៅ​ភូមិ​ព្រែក​ពោធិ ឃុំ​ព្រែក​ពោធិ ស្រុក​ស្រី​សន្ធ ខេត្តកំពង់ចាម​, ៥/​ឈ្មោះ ប៉ុន ស​ត្ត្រា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ (​ពាក់​ឯកសណ្ឋាន​ថ្នាក់​អនុសេនីយ៍ត្រី គ្មាន​អត្តលេខ​) រស់នៅ​ភូមិ​ត្នោត ឃុំ​កំពង់​ឬ​ស្សី ស្រុក​ពោធិ​រៀង ខេត្តព្រៃវែង ​និង៦/ ឈ្មោះ កាច ប៊ុនលី ភេទ​ប្រុស អាយុ​២០​ឆ្នាំ (​ពាក់​ឯកសណ្ឋាន​ស៊ីវិល ជា​អ្នកបើ​កបរ​) រស់នៅ​ភូមិ​ពោន ឃុំ​ត្រពាំង​សាលា ស្រុក​បន្ទាយមាស ខេត្តកំពត រួមជាមួយ​រថយន្ត​ចំនួន​ពីរ​គ្រឿង ១/​ម៉ាក Hilander  ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ នគរបាល 2-0089 (​មាន​Logo នគរបាល​ក្រសួងមហាផ្ទៃ​នៅ​នឹង​ទ្វារ​), ២/​ម៉ាក ​Toyota Corola ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ភ្នំពេញ 2H-0403 (​មាន​Logo នគរបាល​ក្រសួងមហាផ្ទៃ​នៅ​នឹង​ទ្វារ​)​។​

    ក្រោយពេល​សួរ​ច​ម្លើ​យ​ជនសង្ស័យ​ទាំង​៦​នាក់​បាន​ឆ្លើយ​សារភាពថា​ពួកខ្លួន​មិនមែនជា​កម្លាំង​ប៉ូលិស​ឡើ​យ។ ​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់​ការបន្ត៕

adverise with khmeread

មតិយោបល់