Unnamed

របួសស្រាលៗ​ឡានពេទ្យ​ឯកជន​ដណ្តើម​ដឹក​...​របួសធ្ងន់ៗ​ឡាន​សង្គ្រោះ ៧១១ ​អ្នក​ដឹក​

    ភ្នំពេញ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​​ និង​ម៉ូតូ នៅវេលា​ម៉ោង​៧​ និង​៥០​នាទី​យប់ ថ្ងៃទី​១៧ ​វិច្ឆិកា ​២០១៦​នៅតាម​ផ្លូវ​វ៉េងស្រេង ភូមិ ជ្រៃ​កោង សង្កាត់ ចោមចៅ ខណ្ឌ​ពោធិ៍សែន​ជ័យ ភ្នំពេញ ​បណ្តាលឱ្យ​របួស​២​នាក់​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ធី គិ​ម​ហុង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ ឧដ្ដុង ឃុំ មានជ័យ ស្រុក​ឧ​ដ្តុ​ង ខេត្ត កំពង់ឆ្នាំង ត្រូវបាន​ឡាន​សង្គ្រោះ​របស់​ឯកជន​ដែល​ដើ​រ​រក​ស៊ី​ពេលយប់ លោក​លើក​យក​អ្នករបួស​ស្រាល​តែ​ម្នាក់​ទៅ​បាត់ បន្សល់ទុក​អ្នករបួសធ្ងន់​ (បែកក្បាល) ដួលសន្លប់​ស្តូកស្តឹង។​

    បន្ទាប់​មកទើ​ប​ប្រជាពលរដ្ឋ​ទូរ​ស័​ព្ឌ​ហៅ​ក្រុម​ស​ង្គោះ៧១១ ឱ្យទៅ​សង្គ្រោះ។ ជនរងគ្រោះ​ត្រូវបាន​ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​នៅ​មិនទាន់​ស្គាល់ឈ្មោះ​នៅឡើយ៕

មតិយោបល់