adverise with khmeread 1

ល្បិច​រើស​មើល​បង្គារ​ស្រស់​សាច់​ផ្អែម មិនធុំ​ក្លិនឆ្អាប​

    ​ការជ្រើសរើស​បង្គារ​ស្រស់​សាច់​ផ្អែម មិនធុំ​ក្លិនឆ្អាប មិនអាច​មើល​ដឹង​ដោយ​ភ្នែក​ទទេ​បានឡើយ​។ ថ្ងៃនេះ​ខ្មែរ​រីដ​សូម​ណែនាំ​ល្បិច​ក្នុង​ការទិញ​បង្គារ​ស្រស់ មិនធុំ​ក្លិនឆ្អាប និង​សាច់​ផ្អែម​ឆ្ងាញ់​ដូចខាងក្រោម​។ 

​    ​១. ច្របាច់​មើល​សំបក​ដងខ្លួន​របស់​វា តើ​រឹង​ឬ​អត់ បើ​រឹង​គឺ​ល្អ​។ 
​    ​២. មើល​ក្បាល​របស់​វា តើ​ជាប់​នឹង​ដងខ្លួន​ឬ​អត់ បើ​ដាច់​ពី​ដងខ្លួន កុំ​ទិញ​។ 
​    ​៣. បើ​ព្រុយ​របស់​វា​មិន​ដាច់ចេញពី​ក្បាល​របស់​វា​ទេ ឬ​ព្រុយ​ស្វិត​ល្អ​មិន​របូត​ពី​ខ្លួន ទិញយក​ចុះ​មិន​ខុស​បំណង​ទេ​។ 

​    ​ដើម្បី​រក្សា​ឱ្យ​បង្គារ​នៅ​ស្រស់​ល្អ លោកអ្នក​គួរ​ប្រាប់​អ្នកទិញ​ឱ្យ​ច្រក​ទឹកកក​ក្នុង​ថង់​បង្គារ មុនពេល​យក​វា​មក​ផ្ទះ​។ ហើយ​ពេលមកដល់​ផ្ទះ ត្រូវយក​វា​ក្លាសេ​ភ្លាម​ដើម្បីឱ្យ​វា​នៅ​ស្រស់​បានយូរ​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់