adverise with khmeread 1

សម្តី​មួយ​ម៉ាត់​នេះ​បានធ្វើឱ្យ​ក្មេងប្រុស​ស៊ី​រី​ពោរពេញ​ដោយ​ទេពកោសល្យ​ម្នាក់នេះ ព្យាយាម​ឆ្លាក់​ឡើងវិញ​នូវ​រូបចម្លាក់​បុរាណ​ដែល​ពួក ISIS បំផ្លាញ​

    ​ដោយ​ស្រឡាញ់​ប្រទេស​ខ្លួន និង​កេរ្តិ៍តំណែល​ដូនតា​បាន​បន្សល់​ទុកឱ្យ ក្មេងប្រុស​វ័យ ១៧ ឆ្នាំឈ្មោះ Nenous Thabit រូបនេះ​មិនឱ្យ​ពួក ISIS មើលងាយ​ជាតិ​សាសន៍​ខ្លួន​ឡើយ​ដោយ​រូបគេ​បាន​បង្កើត​រូបចម្លាក់​ដែល​ត្រូវបាន​បំផ្លាញ​ដោយ​ក្រុម​សកម្មប្រយុទ្ធ​នេះ ឡើងវិញ​ដោយ​ទឹកដៃ​គេ​ដោយផ្ទាល់​តែម្តង​។​

​    ​កាលពី​ឆ្នាំ ២០១៥ ក្រុម​ភេរវកម្ម ISIS បាន​បំផ្លាញ​រូបសំណាក​បុរាណ​នៅក្នុង​ទីក្រុង​បុរាណ Nimrud ដែលជា​ទីក្រុង​មាន​វ័យ​ចំណាស់ ៣០០០ ឆ្នាំ​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​។​

​    ​ទោះយ៉ាងណា ឥឡូវនេះ​ប្អូនប្រុស Nenous Thabit កំ​ពុល​មូរដៃអាវ​របស់គាត់​ដើម្បី​បង្កើត​រូបចម្លាក់​ដីឥដ្ឋ​។ កាលពី​ឆ្នាំមុន គាត់​បាន​ផលិត​រូបសំណាក​នៅ​សម័យ​ចក្រភព Assyrian ចំនួន ១៨ និង​រូបគំនូរ​ចំនួន​មួយ​ផ្ទាំង​។ ហើយ​គាត់​ថែមទាំង​បើក​វគ្គ​បង្រៀន​ឆ្លាក់​រូបចម្លាក់​ដល់​ក្មេង​តូចៗ​ដទៃទៀត​ផងដែរ​។​

​    ​ប្អូនប្រុស​បាន​ប្រាប់ CNN ថា "​ពួកគេ​បានធ្វើ​សង្គ្រាម​ទៅលើ​សិល្បៈ និង​វប្បធម៌ ដូច្នេះ​ខ្ញុំ​បានសម្រេច​ចិត្ត​វាយប្រហារ​ពួកគេ​ជាមួយ​សិល្បៈ​វិញ​"៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់