adverise with khmeread Untitled 1

មិនមែន​បែក​ស្លុយ​ទេ​! និស្សិត​សាកលវិទ្យាល័យ Cambridge ថត​ស្រាត​ដើម្បី​ប្រជែង​រក​អ្នក​ដែលមាន​កំប៉េះគូថ​ស្អាត​ដាច់​គេ​

    ​និស្សិត​នៅ​សាកលវិទ្យាល័យ​ដ៏​ល្បីឈ្មោះ​មួយ​នៅលើ​ពិភពលោក​បាននាំគ្នា​ស្រាត​ដើម្បី​បង្ហាញថា ពួកគេ​មាន​គូថ​ស្អាត​ផុត​លេខ​។​

​    ​និស្សិត​រាប់សិប​នាក់​នៅ​សាកលវិទ្យាល័យ Cambridge University បាន​ស្រាត​ខោអាវ​របស់​ពួកគេ​ដោយ​សង្ឃឹមថានឹង​គ្រង​តំណែង​និស្សិត​មាន​គូថ​ស្អាត​ដាច់​គេ​នៅ Cambridge​។​

​    ​និស្សិត​ក្លាហាន​ទាំងនេះ​បាន​ស្រាត​គ្រប់​ទីកន្លែង​ចាប់តាំងពី​ដំបូលផ្ទះ រហូតដល់​បណ្ណាល័យ ហើយ​សូម្បីតែ​ហាង​លក់ទំនិញ​ក្នុង​តំបន់​។​

​    ​កាសែត​របស់​និស្សិត The Lab បាន​បញ្ចេញ​គូថ​ស្អាត​ទាំង ១៨ ប្រចាំ​សាកលវិទ្យាល័យ​នៅក្នុង​កម្មវិធី​ប្រកួតប្រជែង​មួយ ដើម្បី​អបអរ​ពិធី​ប្រកួត​ដណ្តើមពាន​រង្វាន់​កំប៉េះគូថ​ស្អាត​ប្រចាំឆ្នាំ​របស់​សាកលវិទ្យាល័យ​។​

​    ​ការប្រកួតប្រជែង​នេះ​គឺ​កាត់សេចក្តី​ដោយ​សាធារណជន ហើយ​នរណា​ដែល​ចង់​បោះឆ្នោត​អាច​បោះ​តាម​អន​ឡាញ​។​

​    ​សាកលវិទ្យាល័យ Cambridge University កំពុង​ស្នើឱ្យ​មានការ​បញ្ចេញមតិ​យោបល់​ចំពោះ​ការប្រព្រឹត្តិ​បែបនេះ​របស់​និស្សិត​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់