adverise with khmeread Unnamed

បុរស​ម្នាក់​ទើបតែ​ចេញពី​ខួបកំណើត​បងប្អូន​ត្រូវ​ក្រុមចោរ​ដក​កាំភ្លើង​ភ្ជង់​ក្បាល​ប្លន់​ម៉ូតូ​ ​Zoomer-X​ បានសម្រេច​ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ម្នាក់​ចេញពីផ្ទះ​បងប្អូន​បន្ទាប់ពី​ចប់​ខួបកំណើត​ហើយ​បំណង​ជិះ​ម៉ូតូ​ត្រឡប់ទៅផ្ទះ​វិញ​ត្រូវ​ក្រុមចោរ​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ជិះ​ម៉ូតូ​កៀរ​ផ្ដួល​និង​បាន​ដក​កាំភ្លើង ភ្ជង់​ប្លន់​យក​ម៉ូតូ​ម៉ាក Zoomer X​ បានសម្រេច​កាលពី​វេលា​ម៉ោង៨ ​និង​៣០​នាទី​យប់​ថ្ងៃទី​១៧​ ខែ​វិច្ឆិកា ឆ្នាំ២០១៦​ ត្រង់ចំណុច ជិត​រោងចក្រ​ផលិត​ខ្នើយ ផ្លូវ​២៨​គ្រួសារ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។​

    ប៉ូលិស​បានឱ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ ប៉ែន សុ​បញ្ញា ភេទ​ប្រុស អាយុ២៥​ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់​ផ្ទះ​លេខ​៦១ ផ្លូវលំ ភូមិ​ដី​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ស្រុកកំណើត សង្កាត់​ផ្សារ​ដេរ​ប៉ូ​១ ខណ្ឌទួលគោក ហើយ​ម៉ូតូ​ដែល​ត្រូវ​ក្រុមចោរប្លន់​សម្រេច​នោះ​ម៉ាក Zoomer X ព​ណ៌ស ពាក់​ស្លាក​លេខ 1FW -8399។​

    ជនរងគ្រោះ​បានឱ្យដឹងថា មុនពេល​កើតហេតុ​រូបគាត់​ទើបតែ​ចេញពី​ខួបកំណើត​បងប្អូន​នៅ​ជិត​កន្លែងកើតហេតុ​ក្រោយមក​រូបគាត់​បាន​ជិះ​ម៉ូ​តូខាង​ត្រឡប់ទៅផ្ទះ​វិញ​នៅឯ​ខណ្ឌទួលគោក​។​

    ខណៈ​កំពុងតែ​ជិះ​ម៉ូតូ​តែម្នាក់ឯង​ស្រាប់​តែមាន​ក្រុមចោរ​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​ពីរ​គ្រឿង​ម៉ាក ​Nex ព​ណ៌ស និង​មួយគ្រឿង​ទៀត Let's ពណ៌​ប្រផេះ​មិន​ចាំ​ស្លាក​លេខ​ បាន​ជិះ​មកពី​ក្រោយមក​កៀរ​ឱ្យ​ដួល​រួច​ចោរប្លន់​ម្នាក់​បាន​ដក​កាំភ្លើង​ចេញមក​ភ្ជង់​ក្បាល​រួច​គ្នា​ជនសង្ស័យ​ម្នាក់ទៀត​បាន​រត់​មកលើ​ក​ម៉ូតូ​ហើយ​ជិះ​ចេញទៅ​បាត់​គ្មាន​ការរំខាន​ដល់​សមត្ថកិច្ច​ឡើយ។​

    ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​បានត្រឹមតែ​ឈរ​ស្ដាយ​ម៉ូតូ​របស់ខ្លួន​តែប៉ុណ្ណោះ​ហើយ​ជនរងគ្រោះ​បានត្រឹមតែ​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្ដិ៍​រដ្ឋបាល​ភ្នំពេញ​ថ្មី​ដើម្បី​កំណត់​មុខសញ្ញា​ជនសង្ស័យ​យកមក​ចាត់ការ​ទៅតាម​នីតិវិធី​៕

 

adverise with khmeread

មតិយោបល់