adverise with khmeread 1

នារី២នាក់របួសធ្ងន់ដោយសាររថយន្តបើកបុក

     ភ្នំពេញ ៖ នារី​ពីរ​នាក់​រងរបួស​ធ្ងន់​ក្នុងករណី​គ្រោះថ្នាក់​ច​រា​រណ៍​មួយ​បង្កឡើង​ដោយ​បុរស​ស្រវឹង​ម្នាក់​បើករថយន្ត​ទៅបុក​ម៉ូ​តូ​ពេញទំហឹង​នៅ​ចំណុច​ផ្លូវ​រទេះភ្លើង​ឆ្លងកាត់​តាម​ប​ណ្តោ​ផ្លូវ​លេខ​២០១១ ក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ កាលពី​វេលា​ម៉ោង​១ និង​១០​នាទី​រំលង​អា​ធ្រា​ត​ថ្ងៃទី ១៦ ខែមករា ឆ្នាំ​២០១៦​។​
    បើតាម​ប្រភព​ពត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅមុន​មាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​គេ​បានឃើញ​នារី​រងគ្រោះ​ទាំងពីរ​ខាងលើ​ជិះ​មូ​៉​តូ​មួយគ្រឿង​ម៉ាក Today គ្មាន​ស្លាក​លេខ​ក្នុងទិសដៅ​ព​ជើង​ទៅ​ត្បូង​។​
    លុះ​ជិះ​មកដល់​ចំណុចកើតហេតុ​ក៏មាន​រថយន្ត តូ​យូ​តា​ព្រូស​មួយគ្រឿង​ពណ៌​ស​ស្លាក​លេខ​ភ្នំពេញ​2AF-1992 ដែល​បើក​ដោយ​បុរស​ស្រវឹង​ម្នាក់​ក្នុងទិសដៅ​ច្រាស់​គ្នា បានមក​ដល់​ដែរ ក៏បាន​បុក​ចំ​ពីមុខ​ពេញទំហឹង​ជាមួយ​ម៉ូតូ​ដែល​ជិះ​ដោយ​នារី​រងគ្រោះ​ទាំងពីរ ធ្វើ​ឲ្យ​នារី​ទាំងពីរ​រួម​និង​ម៉ូតូ​បាន​ហោះ​ផ្លោង​ទៅបុក​និង​បង្គោល​ដែក​ដែល​ដាក់​ជាប់​នៅតាម​ផ្លូវ​នោះ​បណ្តាល​ឲ្យ​រង​បួស​ធ្ងន់​តែម្តង​។​
     ចំណែក​ម៉ូ​តូ​របស់​នារី​រងគ្រោះ​វិញ​ខ្ទិច​ទាំងស្រុង ខណ​:​ដែល​រថយន្ត​បង្ក​រង​ការខូចខាត​ផ្នែក​ខាងមុខ​។​បន្ទាប់មក​នារី​រងគ្រោះ​ទាំងពីរ​ត្រូវបាន​គេ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។​
     ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​អន្តរាគមន៍​និង​វាស់វែង ស្ទួ​ច​ទាំង​ម៉ូ​តូ​និង​រថយន្ត​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕​

adverise with khmeread

មតិយោបល់