adverise with khmeread Maggie 2

Maggie Cheung ចាប់ផ្តើមប្រឡូកក្នុងវិស័យចម្រៀងជាលើកដំបូង បន្ទាប់ពីចំណាយពេលបីទសវត្សរ៍ក្នុងវិស័យភាពយន្ត

          តារាស្រីហុងកុង Maggie Cheung បាន​បន្ថែម​កំណត់​ត្រា​ថ្មីមួយទៀត​ទៅ ក្នុង​អាជីពដ៏ជោគជ័យ​របស់​នាង ហើយនៅពេល​នេះនាង​បង្ហាញមុខ​ក្នុង​ឋានៈ​ជា​តារាចម្រៀង​និងជា​អ្នក​និពន្ធបទចម្រៀង។

          នាងទើបនឹង​ចេញផ្សាយ​បទចម្រៀងទោលដែលមានចំណងជើងថា “Look in My Eyes” តាមរយៈ​ក្រុមហ៊ុន Modernsky ជា​ក្រុម​ហ៊ុនផលិតបទចម្រៀង​ធំ​បំផុត​នៅហុងកុង។

          Cheung វ័យ​៥២​ឆ្នាំ​បាន​និយាយថា​ “ ខ្ញុំ​ធ្វើជា​តារាភាព​យន្ត​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ខ្ញុំក៏មិនដែល​បោះបង់ការស្តាប់ចម្រៀងដែរ។ ខ្ញុំចូលចិត្ត​ស្វែង​រក​បទ​ចម្រៀង​ប្លែកៗហើយខ្ញុំសង្ឃឹមថថា ខ្ញុំអាចចែក​រំលែក​អារម្មណ៍​របស់ខ្ញុំ​ជាមួ​យ​នឹង​អ្នកគាំទ្រ​តាមរយៈ​ចម្រៀង​របស់ខ្ញុំ​”។

          ដោយ​ថតបានជាង​៧០​រឿង​ ក្នុងរយៈ​ពេល​បីទសវត្សរ៍​កន្លង​មក​នេះ Cheung បាន​ចូល​ប្រឡូកជា​លើក​ដំបូង​ក្នុង​វិស័យ​ចម្រៀង​នៅពេល​សម្តែង​ក្នុង​រឿង “Clean” កាលពីឆ្នាំ​២០០៤ ។

          Cheung ច្រៀងចម្រៀង​ដែល​សរសេរ​ដោយលោក David Roback មកពី​ក្រុម​ហ៊ុន Mazzy Star និងលោក Dean Wareham មកពី​ក្រុម​ហ៊ុន Dean & Britta ។

          តួអង្គក្នុងរឿង “Clean” ក៏បាន​ជួយ​នាង​ឲ្យ​ក្លាយ​ជា​តារា​ស្រីអាស៊ីដំបូង​ដែល​លើក​ពាន​នៅ​មហោស្របភាព​យន្ត​ទីក្រុងកែនទៀតផង។

          កាលពីឆ្នាំ​២០១២ Cheung បាន​ច្រៀងបទ “Visionary Heart” ដែល​នាង​សរសេរ​ដោយ​ខ្លួនឯង​ក្នុងកម្មវិធីមួយ​នៅទីក្រុងប៉េកាំង។ នៅឆ្នាំ​២០១៤ នាងបាន​សម្តែង​នៅមហោស្របចម្រៀង​ Strawberry Music Festival ជា​លើកដំបូង​ក្នុងទី​ក្រុងប៉េកាំង​និង​ទីក្រុងសៀងហៃ។

          នៅឆ្នាំដដែលនោះ ក្រុមហ៊ុន Modernsky ដែល​បាន​បើកដំណើរ​ការ​មហោស្រពចម្រៀង Strawberry Music Festival នៅទីក្រុងប៉េកាំង​ក្នុងឆ្នាំ​២០០​៩ ​បាន​ប្រកាស​អំពី​កិច្ច​ព្រមព្រៀង​ថតបទចម្រៀង​ជាមួយ​តារា​ស្រីរូបនេះ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់