adverise with khmeread Hong kong action star chan poses with bollywood star sherawat in mumbai

តារាស្រីបូលីវូដត្រូវគេបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដាក់និងដាល់នៅក្រៅផ្ទះក្នុងទីក្រុងប៉ារីស

          ប៉ូលិស​បាន​និយាយថា តារា​ស្រី​បូលិវូដ​ម្នាក់និង​គូស្នេហ៍​របស់​នាង​ត្រូវ​ក្រុម​ជនពាក់ម៉ាស់មុខ​បាញ់​ឧស្ម័នបង្ហូរទឹកភ្នែក​ដាក់​ ហើយ​ដាល់​យ៉ាងដំណំ​នៅប្លុកអឹ​ផាតមិន​ក្នុងទីក្រុងប៉ារីស។

          ការវា​យ​ប្រហារ​មក​លើ​នាង Mallika Sherawat វ័យ​៤០​ឆ្នាំ​កើត​មាន​ក្នុង រយៈ​ពេល​មួយខែ​ បន្ទាប់ពី​តារាទូរទស្សន៍ Kim Kardashian ត្រូវ​គេ​​ភ្ជង់​កាំភ្លើង​ប្លន់​នៅ​ក្នុង​ផ្ទះល្វែង​របស់នាងក្នុងនៅ​ City of Light ។

          តារា​បង្ហាញម៉ូត​ឥណ្ឌា​និង​គូស្នេហ៍ជនជាតិបារាំង​របស់នាង​គឺលោក Cyrille Auxenfans វ័យ​៤៥​ឆ្នាំ​​បាន​មក​ដល់​អាគារ​លំនៅដ្ឋាន​សម្រាប់អ្នកជំនួញ​នៅម៉ោង​ប្រហែល ៩:៣០​ល្ងាច​កាល​ពី​ថ្ងៃសុក្រ​សប្តាហ៍​មុន។

កាសែត Le Parisien បាន​រាយការណ៍​ថា នៅពេល​អ្នកទាំង​ពីរ​មក​ដល់ភ្លាម សមាជិកម្នាក់របស់ក្រុម​វាយប្រហារ​រុំស្បៃគ្របមុខ​ ហើយ​មិនបាន​និយាយអ្វីមួយ​ម៉ាត់សោះ​បានបាញ់​ឧស្ម័នបង្ហូរ​ទឹកភ្នែក​ដាក់ មុនពេល​ប្រើកណ្តាប់ដៃដាល់​ទៅលើពួកគេ”។

          បន្ទាប់មក អ្នកវាយប្រហារទាំងនោះបានរត់គេច​ ធ្វើ​ឲ្យ​អ្នកទាំងពីរ​ដែល​ស្ថិតក្នុងភាព​តក់​ស្លុតបាន​ទូរស័ព្ទ​រក​ការ​សង្គ្រោះបន្ទាន់។

          ជា​តារា​សិចស៊ីម្នាក់​តាមរយៈ​ការ​សម្តែង​របស់នាង​ក្នុងភាព​យន្ត​បូលីវូដ នាង Sherawat ក៏ជា​អ្នករិះគន់​ឥតសំចៃ​អំពី​ការ​វាយ​ប្រហារមក​លើ​ស្ត្រីនៅក្នុង​ប្រ​ទេស​របស់នាង​ផ្ទាល់ផងដែរ។

          ខណៈ​ពេល​ឃោសនា​ភាព​យន្តរឿង “Bachelorette India” កាលពី​ពី​រ​ឆ្នាំ​មុន នាង​បាន​ហៅ​ប្រទេស​ឥណ្ឌាថា “ដើរ​ថយក្រោយ” បើធៀបនឹង​បណ្តាប្រទេស​ដូចជា​សហរដ្ឋអាមេរិក៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់