adverise with khmeread Bernice liu

Bernice Liu វ័យ៣៧ឆ្នាំប្រាថ្នាចង់មានស្នេហា ហើយសង្ឃឹមថាវានឹងក្លាយជាកាដូនៅថ្ងៃបុណ្យណូអែលរបស់នាង

តារាស្រី Bernice Liu បាន​បង្ហាញមុខ​ក្នុងពិធី​ជប់លៀង​ទទួល​ទាន​អាហារ​ពេល​ល្ងាច​មួយ ហើយ​អះអាងថា នាងសុំានឹង​អ្នកជំនាញ​ផ្នែក​ជាតិ​ពន្ធុវិទ្យា​គឺ​លោកស្រី Jane Goodall ហើយ​បាន​កោត​សរសើរ​ចំពោះ​មហិច្ឆតា​និង​ការ​ស្រ ឡាញ់​សត្វរបស់​លោកស្រី Jane។

 

នៅក្នុងពិធីជប់លៀង​នោះ គេអាចមើលឃើញ​ច្បាស់​ថា Bernice ស្រក ទម្ងន់ ហើយ​នាងពន្យល់​ថា នាង​បានធ្វើ​ដំណើរ​ទៅទីក្រុងជា​ច្រើន​នៅ​ប្រទេស​ចិន​កាលពីពេល​ថ្មីៗនេះ។ នៅពេល​រំឭក​ដល់​គូស្នេហ៍​ចាស់ Hawick Lau ដែល​កំពុង​មាន​ពាក្យចចាមអារ៉ាម​ទាក់ទង​ជាមួយ​ដៃគូសម្តែង​រួម​របស់ខ្លួននោះ Bernice បាន​ឆ្លើយ​តបថា បញ្ហាហ្នឹងខ្ញុំ​មិនដឹងទេ ប៉ុន្តែខ្ញុំ​បាន​តាម​ដាន​ការបោះ​ឆ្នោត​ជ្រើ​ស​រើស​ប្រធានាធិបតី​នៅអាមេរិក ដោយសារតែ​ខ្ញុំមាន​មិត្តភក្តិជាច្រើន​រស់នៅ​អាមេរិក។

 

មិត្តភក្តិរបស់ Bernice បាន​ប្រាប់​នាងឲ្យ​តាមដាន​ការ​បោះឆ្នោត​នេះ ដោយ សារ​តែនាងមាន​សញ្ជាតិ​កាណាដា ហើយមាន​បុរសជា​ច្រើន​នឹងតម្រង់ជួរ​សុំនាង​រៀប​ការ​ ដើម្បី​បាន​ទៅរស់នៅ​ប្រទេសកាណាដា។

 

សួរថា តើបច្ចុប្បន្ន​នេះ នាងមាន​ស្នេហាដែរឬយ៉ាងណា Bernice បាន​និយាយថា “​អត់ទេ! ប៉ុន្តែសង្ឃឹមថា វានឹងក្លាយជា​កាដូនៅថ្ងៃបុណ្យណូ​អែល”។​សួរ​ថា តើ​នាង​មាន​គម្រោងរៀបការទេ នាង​ឆ្លើយ​ថា “​ខ្ញុំចង់មានស្នេហា​ដោយ​សារតែ​ខ្ញុំនៅ​ម្នាក់​ឯង​យូរពេកហើយ”៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់