adverise with khmeread Unnamed

ចេញពី​គុក​បាន​ ៣ ​ខែ​មិន​រាងចាល​ឆក់​កាបូប​តាមផ្លូវ​ជាប់អន្ទាក់​សមត្ថកិច្ច ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ កម្លាំង​ព្រហ្មទណ្ឌ​៧​មករា​កំពុង​ល្បាត​តាម​មូលដ្ឋាន​ក៏​ប្រទះឃើញ​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​១​គ្រឿងម៉ាក​ហុងដា​ C125​ សេរី២០១៧ ​ដែលជា​មុខសញ្ញា​ឆក់​យ៉ា​ង​សកម្ម​នៅក្នុង​រាជធានី​ភ្នំពេញ​ហើយក៏​ទើបតែ​ចេញមក​ពី​គុក​ដែល​ក៏ត្រូវ​កម្លាំង​ព្រហ្មទណ្ឌ​៧​មករា​ចាប់​ឃាត់ខ្លួន​ជាក់ស្ដែង​តែម​ង្ត​។​

    ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃទី​១៧​ ខែវិច្ឆិកា ឆ្នាំ​២០១៦ ​នៅ​ចំណុច​ផ្លូវ​លេខ​២១៥ ភូមិ​៨ សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ សុំ​ចាន់ រស្មី  ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ស្នាក់នៅ​មុខរបរ​មិន​ពិតប្រាកដ​។​

    ចំណែក​ជនរងគ្រោះ​ឈ្មោះ សុខ រតនា ភេទ​ស្រី​៣៤ ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១៣៥​ ម្ដុំ​ផ្លូវ​ដួង​ហែម​លេខ​១៣២ ក្នុង​សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ​កម្លាំង​ព្រហ្មទណ្ឌ​៧​មករា​កំពុង​ដាក់​ល្បាត​ក្នុង​មូលដ្ឋាន​ក៏​ស្រាប់តែ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ឌុប​ស្ត្រី​ម្នាក់​នៅ​ពីក្រោយ​ហើយ​បាន​ស្រែក​ជួយ​ផងៗ​ចោរឆក់​កាបូប​។​ ស្រាប់តែ​កម្លាំង​ព្រហ្មទណ្ឌ​៧​មករា​កំពុង​ដាក់​ល្បាត​ក្នុង​មូលដ្ឋាន​ប្រទះឃើញ​ក៏បាន​ដេញតាម​ពីក្រោយ​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​១​គ្រឿងម៉ា​ក​ហុងដា​C125​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ ​1GC.9037​។​

    ភ្លាមៗ​នោះ​ក៏​ត្រូវបាន​កម្លាំង​ព្រហ្មទណ្ឌ​៧​មករា​ដេញតាម​ពីក្រោយ​រហូតដល់​នៅ​ចំណុច​ផ្លូវ​លេខ​សហព័ន្ធ​រុ​ស្ស៊ី ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា ទើប​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ហើយក៏​បានធ្វើ​ការឆែកឆេ​រ​ខ្លួន​ជនសង្ស័យ​រកឃើញ​ថ្នាំញៀន​១​កញ្ចប់​តូច​ថែមទៀត​។​

    ក្រោយពី​កម្លាំង​ព្រហ្មទណ្ឌ​៧​មករា​ឃាត់ខ្លួន​ជនសង្ស័យ​យកមក​សាកសួរ​បាន​សារភាពថា​រូប​ពិតជា​បានធ្វើ​សកម្មភាព​ឆក់​ការ​បូ​ប​ពី​ស្ត្រី​ម្នាក់​ពិតប្រាកដ​មែនហើយ​រូប​ខ្លួន​ក៏​ទើបតែ​ចេញពី​គុក​បាន​៣​ខែ​កន្លងមកនេះ​ផងដែរ​។​

    បច្ចុប្បន្ន​ជនសង្ស័យ​រួច​និង​ម៉ូតូ​ត្រូវបាន​កម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​នាំមក​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​៧​មករា​ដើម្បី​សួរនាំ​ចាត់ការ​តាម​នីតិវិធី។ ​ចំណែក​កាបូប​ត្រូវ​ប្រគល់ជូន​ម្ចាស់​វិញ​៕

 

adverise with khmeread

មតិយោបល់