Unnamed %283%29

ចោរ​មួយក្រុម​ប្រដាប់​ដោយ​កាំភ្លើង​ភ្ជង់​ប្លន់​យក​ម៉ូតូ​បានសម្រេច​នៅក្រោយ​សាលា​ពេទ្យ​

    ភ្នំពេញ ៖ មាន​អំពើ​ប្លន់​ប្រដាប់អាវុធ​ផ្ទួនៗ​គ្នា​នៅ​ទឹកដី​ខណ្ឌចំការមន​សមត្ថកិច្ច​មិនអាច​ត្រួតត្រា​បាន កើតឡើង​នៅវេលា​ម៉ោង​៧​និង​២០​នាទី​យប់​ថ្ងៃទី​១៧ ​ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅជាប់​របង​សាលា​ពេទ្យ​មុខផ្ទះ​លេខ​៣៦​ផ្លូវ​១៨៣​ ភូមិ​១ ស្ថិតក្នុង​សង្កាត់​ទំ​បន់​ទឹក ខណ្ឌ​ចំកា​មន ដោយ​ពួក​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ប្រដាប់​ដោយ​កាំភ្លើងខ្លី​មិន​ចាំ​ម៉ាក​ធ្វើ​សកម្មភាព​ភ្ជុង់​ប្លន់​យក​ម៉ូតូ​ពី​យុវជន​ម្នាក់​បានសម្រេច​ហើយ​គេចខ្លួនបាត់​។​

    ករណី​លួច​មាន​ស្ថាន​ទំងន់ទោស ​(​ប្លន់​ម៉ូតូ​ Zoomer-X​ ​ពណ៌​ប្រផេះ​បិទ​ខៀវ​កាលពី​ថ្ងៃ​១៧​ ខែវិច្ឆិកា ឆ្នាំ​២០១៦ ម៉ោង១៧ និង២០នាទី​ចំណុច​មុខផ្ទះ​លេខ៣៦ ​ផ្លូវ១៨៣ ភូមិ​០១ សង្កាត់​ទំនប់ទឹក ខ​ណ្ឌ​ចំការមន​។​

    ប៉ូលិស​មូលដ្ឋាន​បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ទ្រា​វ ជុង​គាត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​ មុខរបរ​និស្សិត​បញ្ញា​សាស្ត្រ​ឆ្នាំ​ទី​៤ ស្នាក់​នៅផ្ទះ​លេខ​៤៥ ផ្លូវ​១០៧​ភូមិ​តាខ្មៅ ឃុំ​តាខ្មៅ ស្រុក​តាខ្មៅ ខេត្តកណ្តាល។ ​សម្ភារៈ​បាត់បង់​ម៉ូតូ​​ Zoomer-X​ ​ស៊េរី​2016 ស្លាកលេខ​កណ្តាល ​1S-8668 ​លេខ​តួលេខ​ម៉ាស៊ីន ​0005166។​

    ជនរងគ្រោះ​បាន​រៀបរាប់​ប្រាប់​ប៉ូលិស​ថា ជនល្មើស​៤​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង​ប្រដាប់​ដោយ​អាវុធខ្លី​១​ដើម​មិន​ស្គាល់​ម៉ាក។ ពេលនោះ​ចោរ​ជិះ​ម៉ូតូ​ណិ​ច ​មិន​ចាំ​ពណ៌​ជិះ​គ្នា​ពីរ​នាក់បានធ្វើ​សកម្មភាព​កៀរ​ប្លន់ មាន​ភិនភាគ​អ្នកបើក​សម្បុរ​ស្រអែម អាយុ​២៣​ទៅ​២៤​ឆ្នាំ​មុខ​មូល ភ្នែក​មូល កម្ពស់​១,៧០​ម៉ែត្រ​ពាក់មួក​កន្តឹប ​និង​អ្នក​ចុះ​ភ្ជុង់​ជិះ​ម៉ូតូ​ជនរងគ្រោះ​អាយុ​ប្រហែល​គ្នា កម្ពស់​១,៧៣​ម៉ែត្រ ឯ​ចោរ​ជិះ​ម៉ូតូ ​CPX ​ពណ៌​ស​ ឈប់​ពីមុខ​បន្តិច​មិន​ចាំ​ភិនភាគ។​ ចំណែក​ម៉ូតូ​មួយគ្រឿង​ទៀត​មិន​ចាំ​ម៉ាក​និង​មិន​ចាំ​ភិនភាគ៕

មតិយោបល់