adverise with khmeread 1

យន្តហោះ​នេះ​ទំនើប​ណាស់ ខ្លួន​តូច​ទេ​តែ​ខ្លឹម​! ហោះ​ពី​ទីក្រុង​ឡុង​ដ៍​ទៅ​បុរី​ញូវយ៉ក ប្រើពេល ៣,៥ ម៉ោង​ប៉ុណ្ណោះ​

    ​យន្តហោះ​ដឹក​អ្នកដំណើរ​គំរូ​សម្រាប់​ថ្ងៃ​អនាគត​ត្រូវបាន​បង្ហាញ​ជា​លើកដំបូង​កាលពី​យប់​ថ្ងៃទី ១៥ ខែវិច្ឆិកា​កន្លងទៅ​។​

​    ​បង្កើត​ដោយ​ក្រុមហ៊ុន​អវកាស Boom និង​គាំទ្រ​ដោយ​មហាសេដ្ឋី Richard Branson ម្ចាស់​ក្រុមហ៊ុន​អាកាសចរណ៍ Virgin យន្តហោះ​រហស្សនាម​ថា "Baby Boom" នេះ​អាច​បើក​ទំព័រ​សករាជ​ថ្មី​សម្រាប់​ការធ្វើដំណើរ​ដ៏​លឿន​និង​មានតម្លៃ​សមរម្យ​។​

​    ​ដោយ​អះអាងថា ជា​យន្តហោះ​ដឹក​អ្នកដំណើរ​លឿន​ជាងគេ​លើ​ពិភពលោក យន្តហោះ XB-1 Supersonic Demonstrator នឹង​ហោះហើរ​សាកល្បង​ជា​លើកដំបូង​នៅ​ចុងឆ្នាំ ២០១៧ ហើយ​អាច​ដឹក​អ្នកដំណើរ​ចំនួន ៤៥ នាក់​ពី​ទីក្រុង​ឡុង​ដ៍​ទៅ​ទីក្រុង​ញូវយ៉ក​ត្រឹមតែ ៣ ម៉ោង​កន្លះ​តែប៉ុណ្ណោះ​។ នេះ​បើ​យោងតាម​អ្នក​ផលិត​។​

​    ​មហាសេដ្ឋី​ក្រុមហ៊ុន​អាកាសចរណ៍​បាន​បញ្ជាក់ថា ក្រុមហ៊ុន Virgin មាន​ជម្រើស​ដើម្បី​ទិញ​យន្តហោះ​ដែល​បាន​បញ្ចេញ​ដោយ​ក្រុមហ៊ុន Boom ចំនួន ១០ គ្រឿង ដែលមាន​សមត្ថភាព​ហោះហើរ​នៅ​ល្បឿន ២.៣៣៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដែល​លឿន​ជាង​យន្តហោះ Concorde ដល់​ទៅ ១៦០ គីឡូម៉ែត្រ​៕

ប្រភព៖ បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់