adverise with khmeread Hd marcus rashford fcnt67yj99q91u0y0kyd3hoan

ទាក់ទិន​នឹង​អវត្តមាន​របស់ Ibrahimovic លោក Arsene Wenger និយាយ​ម៉ាត់​ថា Rashford ទេ​ជា​អ្នក​សម្លាប់​យើង​រដូវ​កាល​មុន​

    ​អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម​កាំភ្លើង​ធំ Arsenal លោក Arsene Wenger បាន​បញ្ជាក់ថា អវត្តមាន​របស់ Zlatan Ibrahimovic គឺ​គ្មាន​ប្រយោជន៍​អ្វី​នោះឡើយ​ក្នុងជំនួប​ជាមួយនឹង​បិសាច​ក្រហម Manchester United នា​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​នេះ ដោយ​ទទូចថា​គាត់​មានការ​ព្រួយបារម្ភ​ច្រើនជាង​ជាមួយនឹង Marcus Rashford ។​

​     តារាបាល់ទាត់​អន្តរជាតិ​អង់គ្លេស​រូបនេះ បានប្រកាស​ពី​កិត្តិនាម​របស់ខ្លួន​នៅក្នុង​លី​ក​កំពូល​អង់គ្លេស Premier League ជាមួយនឹង​គ្រាប់​បាល់​ចំនួន​ពីរ​គ្រាប់ ក្នុងជំនួប​ជាមួយនឹង​កាំភ្លើង​ធំ​កាលពី​រដូវ​កាល​មុន​នៅលើ​ទឹកដី Old Trafford ដែលជា​ការប្រកួត​មួយ​ដែល​បិសាច​ក្រហម​បាន​យកឈ្នះ​ក្នុង​លទ្ធផល ៣-២ ។​

​    ​ខ្សែប្រយុទ្ធ​សញ្ជាតិ​ស៊ុយអែត Ibrahimovic បាន​បង្កឱ្យមាន​កាត​លឿង​ចំនួន​ប្រាំ​នៃ​រដូវ​កាល​នេះ ក្នុងការ​ប្រកួត​ដែល​បិសាច​ក្រហម​យកឈ្នះ​ទៅលើ Swansea ក្នុង​លទ្ធផល ៣-១ ដែល​មានន័យថា​គាត់​នឹង​ខកខាន​សម្រាប់​ការប្រកួត​ទល់នឹង​ក្រុម​របស់ Wenger នៅ​ចុង​សប្តាហ៍​នេះ​។​

​    ​ជា​លទ្ធផល Rashford អាច​នឹង​ក្លាយជា​អ្នក​ជំនួស​ដំណែង​សម្រាប់​តារាបាល់ទាត់​វ័យ ៣៥​ឆ្នាំ និង​ដឹកនាំ​ខ្សែប្រយុទ្ធ​ខាងមុខ​នៅឯ​ទឹកដី Old Trafford ពេលដែល​ក្រុម​ទាំងពីរ​ជួបគ្នា​នៅ​ដើម​ក្បាល​ព្រលប់​ថ្ងៃ​សៅរ៍​។​

​    ​ហើយ Wenger គឺ​ពិតជា​យល់ច្បាស់​បំផុត​អំពី​យុវជន​វ័យក្មេង​ដ៏​មាន​សក្តានុពល​របស់​បិសាច​ក្រហម​រូបនេះ ដែល​អាច​នឹង​បង្កឱ្យមាន​បញ្ហា​ដ៏​ធំ​ដល់​ប្រព័ន្ធ​ការពារ​របស់គាត់ ដោយ​ចង្អុល​បង្ហាញថា​តួអង្គ​សំខាន់​គឺជា Rashford និង​មិនមែនជា Ibrahimovic ឡើយ​។​

​    ​ពេល​គេ​សាកសួរ​អំពី Ibrahimovic ត្រូវបាន​អវត្តមាន Wenger បញ្ជាក់​តប​ទៅ​អ្នកសារព័ត៌មាន​វិញ​ថា "​អ្នក​ដែល​បានសម្លាប់​យើង​កាលពី​ឆ្នាំមុន​នោះ​គឺ Rashford ។ ខ្ញុំ​បាន​អង្គុយ​មើល​គាត់​លេង​ក្នុងជំនួប​ជាមួយ​ក្រុម​ដា​ណឺ​ម៉ាក (FC Midtjylland) នៅឯ​ពាក់កណ្តាល​សប្តាហ៍ (​ការប្រកួត​មុន​ជំនួប Manchester United ទល់នឹង Arsenal កាលពី​រដូវ​កាល​មុន​) ហើយ​គាត់​អាច​ស៊ុត​បញ្ចូល​ទី​បាន ហើយ​ខ្ញុំ​បាន​គិតថា​គាត់​អាច​នឹង​ជាម​នុស្ស​ដ៏​គ្រោះថ្នាក់​"៕

adverise with khmeread
ប្រភព៖ Goal

មតិយោបល់