Untitled 1

កញ្ញា ពៅ បញ្ញា​ពេជ្រ បង្ហោះ​សារ​ក្នុង​បណ្ដាញ​សង្គម​និយាយថា "​ចាំ​ជួប​ជាមួយ​អ្នកចម្រៀង​ពិការ​" ធ្វើឱ្យ​អ្នកគាំទ្រ​រំភើប និង​ក្ដុកក្ដួល​ក្នុង​អារម្មណ៍​

    ​តារាចម្រៀង​ស្រី​ធ្លាប់មាន​ឈ្មោះ​បោះ​សំឡេង​កញ្ញា ពៅ បញ្ញា​ពេជ្រ បាន​បង្ហោះ​សារ​ថ្លែង​ក្នុង​បណ្ដាញ​សង្គម កាលពីពេល​ថ្មីៗ​នេះ​បានធ្វើឱ្យ​អ្នកគាំទ្រ​របស់​កញ្ញា ពៅ បញ្ញា​ពេជ្រ មាន​សេចក្ដីរំភើប​ផង និង​ក្ដុកក្ដួល​ផង​។​

​    ​កញ្ញា​បាន​ថ្លែងថា "​ស្ថា​នី​យ៏​ទូរ​ទស្ស​ន៏ CNC បានផ្តល់​កិ​តិ្ត​យស​ឱ្យ​នាង​ខ្ញុំ​បាន​ឡើង​ច្រៀង​ក្នុង​កម្មវិធី live ផ្ទាល់​របស់ POCARI SWEAT នៅ​ថ្ងៃទី ១៨ វិច្ឆិកា ២០១៦ វេលា​ម៉ោង ៧ យប់ បងប្អូន​ចង់​ចូលរួម​ទស្សនា​ទេ ជួប​ជាមួយ​អ្នកចំរៀង​ពិការ ពៅ បញ្ញា​ពេជ្រ​"​។​

​    ​មាន​អ្នកគាំទ្រ​ជាច្រើន​បាន​លើកទឹកចិត្ត​កញ្ញា​ដោយ​បានឃើញ​កញ្ញា​មានឱកាស​បាន​ច្រៀង និង​បង្ហាញ​វត្តមាន​លើ​ប៉ុស្ដិ៍​ទូរ​ទស្ស​សារជាថ្មី​ម្ដងទៀត​។ តែ​នាក់​គាំទ្រ​កញ្ញា​ក៏មាន​អារម្មណ៍​ក្ដុកក្ដួល នៅពេលដែល​កញ្ញា ពៅ បញ្ញា​ពេជ្រ បាន​ហៅ​ខ្លួនឯង​ជា​អ្នកចម្រៀង​ពិការ​៕​

អ្នកនឹងចូលចិត្ត

មតិយោបល់