adverise with khmeread Untitled 1

ជា​សុបិន​អាក្រក់ ១០០ យប់​! ស្ត្រី​ម្នាក់នេះ​ទទួលទាន​អាហារ​ប៉ះចំ​សាច់ ចម្លែក មិនដឹងថា​ជា​ប្រដាប់​ភេទបុរស ឬ​ជា​អ្វី​

    ​រូបភាព​នេះ​បង្ហាញឱ្យឃើញ​ពី​បំណែក​សាច់​មួយ​ដុំ ដោយ​មើលទៅ​ដូចជា​លិង្គ​របស់​មនុស្ស ដែល​វា​លក់​ឱ្យ​អតិថិជន​ម្នា​ក់នៅ​ហាង​លក់​អាហារ​មួយកន្លែង​ក្នុងប្រទេស​ហ្គា​ណា​។​

​    ​ស្ត្រី​ម្នាក់​ត្រូវបាន​គេ​ស្គាល់​ឈ្មោះថា Akosua បាន​ទិញ​អាហារ​មួយ​ចាន​នៅ​ហាង​ក្នុងស្រុក​មួយ​ហៅថា Tuo Zaafi ជា​ហាង​លក់​អាហារ​ប្រពៃណី​មួយ​ក្នុង​រដ្ឋធានី Accra​។​

​    ​នាង​បាន​ហៅ​ស៊ុប​មួយ​ចាន​យកទៅ​ផ្ទះ និង​ពិសា​ស្ទើរតែ​ទាំងអស់​ទៅហើយ បន្ទាប់មក​ក៏​ឃើញ​សាច់​មួយ​ដុំ​មិនអាច​កាត់ថ្លៃ​បាន ដែល​ធ្វើឱ្យ​នាង​លាន់មាត់​ភ្លាមៗ​ថា​ជា​លិង្គ​មួយ​។​

​    ​នាង​បាន​បង្ហោះ​រូបភាព​នេះ​នៅលើ​បណ្ដាញ​សង្គម​និង​ចែករំលែក​ជាមួយនឹង​គ្រួសារ​របស់​នាង​មើល ប៉ុន្ដែ​បាន​រីក​រាលដាល​ពេញ​បណ្ដាញ​សង្គម​។ គ្រួសារ​របស់​នាង​បាន​លេងសើច​ដោយ​ចំអក​ឱ្យ​នាង​អំពី​ដុំ​សាច់​នោះ ប៉ុន្ដែ​បងប្រុស​របស់​នាង​បាន​ហាម​នាង​មិនឱ្យ​បរិភោគ​ទេ និង​បានឱ្យ​នាង​រាយការណ៍​ហាង​នោះ​ទៅ​ប៉ូលិស​ទៀត​។​

​    ​ក្រោយមក​នាង​បាន​យក​សាច់​នោះ​ទៅឱ្យ​មិត្តភក្តិ​របស់​នាង​ទៅធ្វើ​តេស្ដ​មើលថា​តើ​វា​គឺជា​សាច់ ឬក៏​ជា​លិង្គ​មនុស្ស ប៉ុន្ដែ​ដោយសារ​សាច់​នោះ​ត្រូវបាន​ចម្អិន​ទៅហើយ​វា​ពិបាក​នឹង​សន្និដ្ឋាន​ណាស់​។​

​    ​មិត្តភក្តិ​របស់​នាង​បានធ្វើ​កោសល្យ​វិ​ច្ច័​យ​រហូតដល់​តែ​ចុះចាញ់ ហើយ​បានឱ្យ​នាង​រក្សា​សាច់​នោះ​នៅក្នុង​ទូទឹកកក​សិន​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់