Jose mourinho john terry chelsea v man utd 231016 1xpqjuafdhzyp1d58c4xwogkeh

John Terry អាច​ចាក​ចេញពី Chelsea ទៅ Man Utd?

    ​ប្រធាន​ក្រុម និង​ជា​វីរបុរស​ប្រចាំ​ក្លឹប​តោ​ខៀវ Chelsea កីឡាករ John Terry អាច​នឹងចូលរួម​ជាមួយ​បិសាច​ក្រហម Manchester United ប្រសិនបើ​គាត់​មិនអាច​ទទួលបាន​ការចូល​រួមការ​ប្រកួត​ច្រើន​បន្ថែមទៀត​សម្រាប់​តោ​ខៀវ​។ នេះ​បើតាម​ការបញ្ជាក់​របស់​អតីត​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើស​ដំបូង​របស់គាត់​លោក Ray Wilkins ។​

​    ​អតីត​ប្រធាន​ក្រុមបាល់ទាត់​អន្តរជាតិ​អង់គ្លេស​រូបនេះ បាន​ជាប់គាំង​ក្នុងការ​ចាប់យក​តំណែង​ដើម​របស់ខ្លួន​ត្រឡប់មកវិញ​ក្នុង​ជម្រើស​របស់លោក Antonio Conte បន្ទាប់ពី​ធ្វើការ​ត្រឡប់មកវិញ​ពី​បញ្ហា​របួស​កជើង​ក្នុងជំនួប​ជាមួយ Swansea City កាលពី​ខែកញ្ញា​។​

​    ​ហើយ​ទោះបី​ជាមាន​សេចក្តីរាយការណ៍​បញ្ជាក់​ថា​មាន​ចំណាប់អារម្មណ៍​ពី​ក្លឹប​ក្នុង​លី​ក​កំពូល​ចិន Chinese Super League ក៏ដោយ ក៏​លោក Wilkins ដែល​ធ្លាប់​បង្ហាញខ្លួន​ចំនួន ៣០០​លើក​រួមបញ្ចូល​គ្នា​សម្រាប់​ក្រុម​ទាំងពីរ ជឿជាក់ថា គោលដៅ​បន្ទាប់​របស់ Terry គឺ​ទំនងជា​នៅក្នុង​ស្រុក​ដដែល​ទេ ជាមួយ​អ្នកចាត់ការ​ចាស់​របស់គាត់​លោក Jose Mourinho អាច​នឹង​ជាការ​ចាប់អារម្មណ៍​ដ៏​មាន​សក្តានុពល​ក្នុងការ​ជួបជុំគ្នា​ឡើងវិញ​។​

​    ​Wilkins បញ្ជាក់ប្រាប់​វេ​ប​សាយ talkSPORT ថា "​ខ្ញុំ​គិត Terry នឹង​ព្រងើយកន្តើយ​ក្នុងការ​ផ្លាស់​មួយ​ទៅកាន់​ប្រទេស​ចិន​។ ខ្ញុំ​មិន​គិតថា​ប្រទេស​ចិន​នឹង​ជា​គោលដៅ​របស់ Terry នោះទេ​។ តើ​អំពី Old Trafford វិញ​? គាត់​នឹងមិន​លេង​ឱ្យ Chelsea ឡើយ ប៉ុន្តែ​ខ្ញុំ​គិតថា​គាត់​នៅតែមាន​សំណើ​ជាច្រើន​។ វា​នឹងមាន​នរណាម្នាក់​នៅ​ទីនោះ​ដែល​នឹង​ស្រឡាញ់​ក្នុងការ​មាន​រូបគាត់​"​។​

​    ​Terry ស្ទើរតែ​នឹង​ចាក​ចេញពី Chelsea កាលពី​ទីផ្សារ​រដូវក្តៅ​កន្លងទៅ បន្ទាប់ពី​កិច្ចចរចា​ជុំវិញ​កុងត្រា​ថ្មី​ហាក់​មិនមាន​រយៈពេល​វែង ប៉ុន្តែ​ភាព​ភ្ញាក់ផ្អើល​មួយចំនួន​បាន​ត្រឡប់មកវិញ​ដោយ​ស្ថិតនៅក្នុង​ខែឧសភា វីរបុរស​ប្រចាំ​ក្លឹប​រូបនេះ បាន​យល់ព្រម​ក្នុងការ​ស្នាក់នៅ​បន្ត​រហូតដល់​ចុងបញ្ចប់​នៃ​រដូវ​កាល ២០១៦-១៧ នេះ​៕

ប្រភព៖ Goal

មតិយោបល់