adverise with khmeread 1

សុខសុខយកដុំថ្មគប់បែកកញ្ចក់ទូតាំងលក់ទូរស័ព្ទគេ

    តាកែវ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​ទ្រាំង​ឃាត់ខ្លួន​បន្ទាប់ពី​យក​ដុំថ្ម​គប់​ទូ​តាំង​លក់​ទូរស័ព្ទ​កាលពី​វេលា​ម៉ោង​៤​កន្លះ​ល្ងាច​ថ្ងៃទី​១៥​មករា​ឆ្នាំ​២០១៦​នៅ​ចំណុច​ភូមិ​កំពង់​ជ្រៃ ឃុំ​ស្មោង ស្រុក​ទ្រាំង​តាកែវ ។​
    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​យ៉ា គង់​ភេទ​ប្រុស​អាយុ​៤៩​ឆ្នាំ​រស់នៅ​ភូមិ​កំពង់​ជ្រៃ​ឃុំ​ស្មោង​ស្រុក​ទ្រាំង​តាកែវ មាន​មុខរបរ​ធ្វើស្រែ​បាន​យក​ដុំឥដ្ឋ​ចោល​ទូរ​កញ្ចក់​ដាក់​ទូរស័ព្ទ​លក់​របស់​ឈ្មោះ​ឡេង ឆាយ ហ៊ុយ​ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​មានមុខ​របរ​លក់​ទូរស័ព្ទ​បណ្តាល​ឲ្យ​បែក​កញ្ចក់​ទូរ​និង​ខូច​ទូរស័ព្ទ​មួយគ្រឿង​។​
    ក្រោយពេល​កើតហេតុ​ប៉ូលិស​ស្រុក​ទ្រាំង បាន​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​អធិការដ្ឋាន​ដើម្បី​កសាង​សំណុំរឿង​៕​

adverise with khmeread

មតិយោបល់