adverise with khmeread Unnamed

ស្រវឹង​ជិះ​ម៉ូតូ​ជ្រុល​ទៅបុក ជាមួយ​រថយន្ត​ក្រឡុក​ស៊ី​ម៉ត​របួសធ្ងន់​, ​អ្នក​បើកឡាន​ត្រូវគេ​វាយ​បែក​ឈាម​ស្រោច​ខ្លួន (​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង បាន​ជ្រុល​បុក​រថយន្ត​ប្រភេទ​ក្រឡុក​ស៊ីម៉ង់ត៍​ទាំង​កម្រោល​ក្នុងទិសដៅ​បញ្ច្រាស់​គ្នា បណ្តាលឱ្យ​ជនរងគ្រោះ​ម្ចាស់​ម៉ូតូ​រងរបួស​ធ្ងន់ រីឯ​អ្នកបើកបរ​រថយន្ត​បង្ក បាន​រត់គេចខ្លួន​ត្រូវ​ប្រជាពលរដ្ឋ​ឃើញ​ដេញចាប់បាន​វាយ​បែក​ឈាម​ស្រោច​ខ្លួន​។​

    គ្រោះថ្នាក់​នេះ បង្កឡើង​នៅ​វេ​ល​ម៉ោង​១២ និង​១០ នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី១៨ វិច្ឆិកា ​២០១៦ នៅលើ​កំណាត់​ផ្លូវ ៣៥៥ ខាងជើង​អង់​តែ​ន​ទួលគោក មុខ​ក្រុមហ៊ុន​លក់​ម៉ូតូ​ហុងដា​ស្ថិតក្នុង​ទួលគោក សង្កា​ត​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ។​

    ប្រភព​ព័​ត៌មាន​ពី​កន្លែងកើតហេតុ បានឱ្យដឹងថា មុនដំបូង​គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី ០១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​1AP-6319 តាម​បណ្តោយ​ផ្លូវ ៣៥៥ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន។​

    ខណៈ​មកដល់​ចំណុចកើតហេតុ បាន​បន្ថែម​ល្បឿន​វ៉ា​រ៉ឺម៉ក​កង់​បី​១​គ្រឿង​នៅខាងមុខ ក៏​ជ្រុល​ចូលទៅ​ម្ខាង​ផ្លូវ​ទៅបុក​ចំក្បាល​រថយន្ត ប៊ី​ស៊ុយ​ប៊ី​ស៊ី ប្រភេទ​ក្រឡុក​ស៊ីម៉ង់ត៍ ក្រុមហ៊ុន ជី​ធាន ពណ៌សលាយ​បៃតង ពាក់​ស្លាក​លេខ​កណ្តាល 5A-0221 បើកបរ​ដោយ​បុរស​ម្នាក់ ក្នុងទិសដៅ​បញ្ច្រាស់ទិស​គ្នា បណ្តាលឱ្យ​ខ្ទាត​ជនរងគ្រោះ​ជិះ​ម៉ូតូ​ជាង​១០​ម៉ែត្រ បណ្តាលឱ្យ​រងរបួស​បែ​ក​ក្បាល​និង​ជើង​សន្លប់​ស្តូកស្តឹង។​

    ភ្លាមនោះ​បុរស​ដែល​បើកបរ​រថយន្ត បាន​លោត​ចុះ​ពី​រថយន្ត​រត់គេច តែ​ត្រូវ​អ្នកឃើញ​ហេតុការណ៍ រត់​ដេញចាប់បាន នាំគ្នា​វាយ​បែក​ឈាម​ពេញមុខ ទើប​ហៅ​សមត្ថកិច្ច​មក​អន្តរាគមន៍​។​

    ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវ​រថយន្ត​ក្លីនិក​ឯកជន ហុង ហាក់ មក​ដឹង​ទៅ​សង្គ្រោះ រីឯ​បុរស​បើកបរ​រថយន្ត​ដែល​រងរបួស​ដែល​ត្រូវគេ​ព្រួត​វាយ​បែក​ឈាម​នោះ​ខាង​ក្រុមហ៊ុន​សុំ​យកទៅ​លាង​របួស​សិន។ ​ដោយឡែក​រថយន្ត​និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​វាស់វែង​យកទៅ​រក្សាទុក​នៅ​អធិការ​ប៉ូលិស​ខណ្ឌ​ឬ​ស្សី​កែវ​ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕

adverise with khmeread

មតិយោបល់