adverise with khmeread Untitled 1

ឆ្កួត​ណាស់​! កេះ​ដែកកេះ​បំភ្លឺ​មើល​ពេល​ចាក់​សាំង ឆេះ​ឡាន​អស់​មួយ​

    ​អ្នកបើករថយន្ត​ល្ងី​ល្ងឺ​ម្នាក់​សឹងតែ​ដុត​ស្ថានីយប្រេងឥន្ធនៈ​មួយ​ទាំងស្រុង បន្ទាប់ពី​ឆែក​មើល​សាំង​ដោយ​ប្រើ​ដែកកេះ​។​

​    ​រថយន្ត​ស្ត្រី​ម្នាក់​ឆេះ​ភ្លើង​ឡើង​ពេញទំហឹង និង​ដុត​កន្លែង​ចាក់​សាំង បន្ទាប់ពី​នាង​ធ្វើឱ្យមាន​ឧបទ្ទវហេតុ​ចៃដន្យ ខណៈដែល​ចាក់​សាំង​នៅ​ប្រទេស​រុស្ស៊ី​។​

​    ​វីដេអូ​បង្ហាញ​ពី​ស្ត្រី​នោះ​ឈរ​នៅ​ជិត​កន្លែង​បូម​សាំង ខណៈដែល​នាង​ចាក់​សាំង​នៅ​ទីក្រុង Surgut ក្នុង​តំបន់​ស៊ី​បេ​រី​។ នៅពេលដែល​ស្ត្រី​នោះ​ព្យាយាម​មើល​សាំង​ដោយ​ប្រើ​ដែកកេះ ភ្លាមៗ​ភ្លើង​ក៏​ឆាបឆេះ និង​រីក​រាលដាល​ពេញ​ដី ហើយ​អ្នក​បើករថយន្តនៅ​ខាងក្រោយ​រថយន្ត​កំពុងឆេះបានស្ទុះ​បើកចេញ​យ៉ាង​លឿន ពេល​ឃើញ​ភ្លើង​ឆេះ​។​

​    ​យ៉ាងណាមិញ​វេ​ប​សាយ K-Inform បានឱ្យដឹងថា​ស្ត្រី​នោះ​មិនបាន​រងគ្រោះ​នោះទេ ហើយ​វីដេអូ​នេះ​ផងដែរ​មាន​អ្នកមើល​រហូត​ទៅដល់ ៧,៥ លាន​នាក់​នៅលើ​បណ្ដាញ YouTube៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់