adverise with khmeread 0

រាងកាយ​មាន​ខែល​ការពារ ៩ មុខ តែ​យើង​មិនបាន​ចាប់អារម្មណ៍​ទាល់តែសោះ​!

    ​រាងកាយ​របស់​យើង​គឺជា​ការប្រមូលផ្ដុំ​ដ៏​ស្មុគស្មាញ​មួយ​នៃ​វដ្ត​និង​ប្រព័ន្ធ​ជីវសាស្ត្រ ដែល​មនុស្ស​ធម្មតា​គឺ​មិនអាច​យល់បាន​ទេ​។ សំណុំ​នៃ​យន្តការ​ការពារ​របស់​រាងកាយ​បង្កើតឡើង​ដូចជា​ប្រព័ន្ធ​ខែ​ការពារ​មួយ​អ៊ីចឹង​។ ពួកវា​ការពារ​យើង​ពី​គ្រោះថ្នាក់ ២៤ ម៉ោង​ក្នុង​មួយថ្ងៃ​, ៧ ថ្ងៃ​ក្នុង​មួយអាទិត្យ និង ១២ ខែ​ក្នុង​មួយឆ្នាំ​។​

​    ​ហើយ​នេះ​គឺជា​រឿង​ទាំង ៩ យ៉ាង​នៃ​យន្តការ​ការពារ ដែល​យើង​មិនដែល​ដឹង​សោះ​។​

​    ​១. ស្ងាប ៖ នៅពេលដែល​យើង​ស្ងាប គឺ​វា​កំពុង​ធ្វើឱ្យ​ខួរក្បាល​យើង​ត្រជាក់ បន្ទាប់ពី​វា​ឡើងក​ម្ដៅ ឬ​ធ្វើការ​ច្រើនពេក​។​


​    ​២. កណ្ដាស់ ៖ នៅពេល​យើង​កណ្ដាស់​គឺ​ដោយសារ​អា​ឡែ​ហ្ស៊ី មីក្រូ​ប ធូលី​ដី ឬ​មេរោគ​ផ្សេងទៀត ដូច្នេះ​វា​នឹង​បញ្ចេញ​របស់​សំរាម​ទាំងនោះ​ចេញ​តាមរយៈ​កណ្ដាស់​។​


​    ​៣. ពត់​ខ្លួន ៖ ពេល​ក្រោក​ឡើង អ្នក​ពត់​ខ្លួន វា​នឹង​ធ្វើឱ្យ​លំហូរ​ឈាម​ដើរ​ស្រួល ស្ដារ​សរសៃឈាម​ឡើងវិញ និង​ជំរុញឱ្យមាន​អារម្មណ៍ល្អ​។​


​    ​៤. ត្អើក ៖ នៅពេលដែល​យើង​លេប​អាហារ​លឿន​ពេក លេប​អាហារ​មាន​បំណែក​ធំ ឬ​ក្ដៅ ប្រព័ន្ធ​សរសៃប្រសាទ Pneumogastric នឹង​អាច​រលាក​។ សរសៃប្រសាទ​នេះ​ភ្ជាប់​ទៅនឹង​ក្រពះ និង Diaphragm ជាហេតុ​ធ្វើឱ្យ​ត្អើក​។​


​    ​៥. ភ្ញាក់ខ្លួន​ច្រងាង​៖ ពេល​អ្នក​ឡើងលើ​គ្រែ​ដេក ហើយ​ប៊ិះ​ធ្លាក់​ពីលើ​គ្រែ រាងកាយ​នឹង​បញ្ចេញ​ប្រតិកម្ម​បែបនេះ​ភ្លាម ដើម្បី​ព្រមាន​ទុក​មុន​។​


​    ​៦. ស្បែក​ជ្រួញ ៖ ស្នាម​ជ្រួញ ដែល​កើតឡើង​នៅលើ​ម្រាមដៃ​គឺមាន​តួនាទី​សំខាន់​។ បាតុភូត​នេះ​គឺ​បណ្ដាលមកពី​រាងកាយ​កើនឡើង​ជាតិ​សំណើម ជាហេតុ​ធ្វើឱ្យ​ជ្រួញ​និង​មាន​ជាតិ​រំអិល​។​


​    ​៧. បាត់​ការចងចាំ ៖ ជារឿយៗ​វា​កើតឡើង បន្ទាប់ពី​ការជួប​ប្រទះ​ព្រឹត្តិការណ៍​មិនល្អ​ជាច្រើន​។ ខួរក្បាល​របស់​យើង​នឹង​លុប​រាល់​គ្រា​គួរឱ្យ​ភ័យខ្លាច​ទាំងនោះ​ចេញ​ការចងចាំ​របស់​យើង ដើម្បី​កុំឱ្យ​យើង​ព្រួយបារម្ភ​ពេក​។​


​    ​៨. ព្រឺ​សម្បុរ ឬ​បះ​រោម​គីង្គក់ ៖ ការដែល​បះ​រោម​គីង្គក់​គឺ​វា​កាត់​បន្ថយកម្ដៅ​រាងកាយ​របស់​យើង​តាមរយៈ​រន្ធ​ញើស​តាម​ស្បែក​របស់​យើង​។​


​    ​៩. ហូរ​ទឹកភ្នែក ៖ ក្រៅពី​ការការពារ​ភ្នែក​ពី​កម្ទេចកម្ទី​ដែល​ចូលក្នុង​ភ្នែក វា​បម្រើ​ដល់​ផ្លូវ​អារម្មណ៍​មនុស្ស​។ អ្នកវិទ្យាសាស្ត្រ​ជឿថា ស្ថានភាព​ស្ត្រេ​ស​ពេញទំហឹង រាងកាយ​បង្កើត​ថាមពល​ថ្មី​មួយ​ក្នុង​គោលបំណង​ដក​ការឈឺចាប់​ចេញពី​ខ្លួន​មនុស្ស​ដែល​កំពុង​ជួប​ទុក្ខលំបាក​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់