adverise with khmeread Unnamed

សង្ស័យ​អ្នកបើកបរ​រថយន្ត​ស្រវឹង ជ្រុល​ទៅបុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ រថយន្ត​ដាច់​៣​កំណាត់ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ រថយន្ត​កូរ៉េ​ចំណុះ​ ១ ​តោន​កន្លះ​មួយគ្រឿង​បាន​រង​ការ​ខូ​ត​ខាត​ដាច់​ក្បាល​ចេញពី​តួ​រថយន្ត​ចេញពី​គ្នា សង្ស័យ​អ្នកបើកបរ​ស្រវឹង​ហើយ​បើកបរ​ក្នុង​ល្បឿន​ជ្រុល​ចង្កូត​ទៅបុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​ខូ​ត​ខាត​៣​កង់ ចំណែក​អ្នកបើក​និង​ព្រូ បាន​រត់​បាត់​ដែល​ហេតុការណ៍​នេះ​កាលពី​វេលា​ម៉ោង​១១ ​យប់​ថ្ងៃទី១៧  វិច្ឆិកា​ ២០១៦ នៅតាម​បណ្តោយ​ឧកញ៉ា​ម៉ុង​រិទ្ធី ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ​។​

    សាក្សី​នៅ​កន្លែងកើតហេតុ បានឱ្យដឹងថា ដំបូង​គេ​ឃើញ រថយន្ត​បង្ក​បើកបរ​ដោយ​បុរស​ម្នាក់ រួម​ដំណើរ​ជាមួយនិង​ព្រូ​ម្នាក់ទៀត តាមផ្លូវ​ឧកញ៉ា​ម៉ុង​រិទ្ធី ទិសដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន។​

    លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​រថយន្ត​រ៉េ​ចង្កូត​ទៅបុក​ជាមួយ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ទាំង​កម្រោល បណ្តាលឱ្យ​រថយន្ត​បោក​នឹង​របាំង​ថ្ម​ជាច្រើន​ត្រឡប់ ទើប​ក្បាល​កា​ប៊ិន​រថយន្ត​បាន​ដាច់ ចេញពី​តួ​រថយន្ត មើល​គួរឱ្យ​រន្ធត់ តែ​សំណាងល្អ​រថយន្ត​មិន​ផ្ទុះ​ឆេះ​និង​មនុស្ស​នៅក្នុង​រថយន្ត​រងរបួស​ស្រាល​មិនបាន​គ្រោះថ្នាក់​ដល់​ជីវិត​នោះទេ។ ​បន្ទាប់មក​មនុស្ស​នៅក្នុង​រថយន្ត​បាន​រត់គេចខ្លួន​ចេញពី​កន្លែងកើតហេតុ ដោយឡែក​របាំង​ថ្ម​ខូ​ត​ខាត​ចំនួន​៣​កង់​។​

    ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ទៅដល់​កន្លែងកើតហេតុ​និង​បាន​ទាក់ទង​ទៅ​ជំនាញ​ចរាចរណ៍​ក្រុង មក​ស្ទួ​ច​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ការដោះស្រាយ៕

 

adverise with khmeread

មតិយោបល់